Breaking

Post Top Ad

Your Ad Spot

Sunday, April 5, 2020

វិស័យអចលនទ្រព្យឆ្នាំ ២០២០ អាចនឹង រសើប ឡើងវិញ ក្រោយបញ្ហាCovid 19 ត្រូវបានបញ្ចប់

វិស័យអចលនទ្រព្យឆ្នាំ ២០២០ អាចនឹង រសើប ឡើងវិញ ក្រោយបញ្ហាCovid 19 ត្រូវបានបញ្ចប់



ភ្នំពេញ ៖ កម្ពុជានៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញ បើប្រៀបធៀបជាមួយប្រទេសជិតខាង។ ជាក់ស្តែង ទិន្នន័យពីក្រុមហ៊ុន CBRE Cambodia រកឃើញថា តម្លៃដីធ្លីនៅទីក្រុងហូជីមិញ គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៩ កើនឡើងដល់ ៣ ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងតំបន់កណ្តាលក្រុង បើប្រៀបធៀបនឹងតំបន់ដូនពេញ តម្លៃជាមធ្យមត្រឹម ៦,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

​ ទាំងនេះគ្រាន់តែជាទិន្នន័យរួមមួយចំនួនដែលបង្ហាញថាសេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តមានកំណើននៅឆ្នាំ២០២០ នេះ។

វាជារឿងដែលល្អ នៅពេលដែលអចលនទ្រព្យ ប្រទេសជិតខាង ឬប្រទេសក្នុងតំបន់ ស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន ឬអាចថា ធ្លាក់ចូលក្នុងស្ថានភាពជាប់គាំង អចលនទ្រព្យ ប្រទេសកម្ពុជាយើង នឹងមានសញ្ញាណល្អ ដែលនឹងត្រូវបានមើលឃើញពីសំណាក់អ្នកវិនិយោគនានា នៅលើសកលលោក។

លោក ឈឹម បញ្ញា អគ្គនាយក បុរី ចន្ទ័ ខាស់សល បានពន្យល់ថា វាជាការពិត នៅពេលដែលអចលនទ្រព្យ ប្រទេសជិតខាង ឬប្រទេសក្នុងតំបន់ ស្ថិតក្នុងស្ថានភាពមិនល្អ ឬជាប់គាំង គ្មានសកម្មភាពទិញលក់ វាអាចជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការបង្ហាញ ទៅដល់វិនិយោគគិន ថាកម្ពុជា គឺជាទីតាំងល្អបំផុតក្នុងការវិនិយោគ។

យើងតាមស្ថានភាពជាក់ស្តែង បានបង្ហាញថា អចល​នទ្រព្យនៅកម្ពុជា មានសភាពល្អ បើប្រៀបធៀបទៅនឹងប្រទេសនានានៅក្នុងតំបន់ ព្រោះ តម្លៃដីធ្លី តម្លៃពលកម្ម ពន្ធ តម្លៃគ្រឿងសម្ភារៈ ហាក់នៅធូរថ្លៃនៅឡើយ។ ដូចនេះ ប្រសិនបើប្រទេសដែលអភិវឌ្ឍន៍ ដើរដល់ចំណុចកដបហើយ កម្ពុជាយើង គួរបង្ហាញពីសម្រស់ នឹងសក្តានុពលទៅកាន់អ្នកវិនិយោគទាំងនោះ ឲ្យមកបណ្តាក់ទុននៅស្រុកយើងវិញម្តង។

បន្ថែមពីនេះ Business Cambodia បានបន្ថែមសំណួរទៅកាន់ លោក ឈឹម បញ្ញា ទៀតថា “ ស្របពេលដែលអចលនទ្រព្យនៅប្រទេសជិតខាង តួយ៉ាងប្រទេសថៃ ខុនដូបានកំពុងជាប់គាំង ហើយបើងាកមកមើលសកម្មភាពទិញលក់នៅកម្ពុជា ក៏ហាក់ស្ងាត់ តើវាអាចជះមកកម្ពុជាដែរឬទេ?"

ឆ្លើយតបជាមួយសំណួរនេះ លោកបានពន្យល់យ៉ាងក្បោះក្បាយថា“ កាលដែលសកម្មភាពទិញលក់ អចលនទ្រព្យនៅកម្ពុជា ហាក់ស្ងាត់ ក៏ព្រោះតែពិភពលោក កំពុងជួបវិបត្តិ វិរុស Covid19 ទើបធ្វើឲ្យអ្នកវិនិយោគ មិនទាន់មានសកម្មភាពច្រើន។ ប៉ុន្តែនៅពេលវីរុសនេះ សាបរលាបទៅ លោកជឿជាក់ថា អចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញជាមិនខាន។ មិនតែប៉ុណ្ណោះ ពេលនេះ ក៏ជាឱកាសល្អ សម្រាប់អ្នកវ័យឆ្លាតក្នុងការវិនិយោគ អាចទិញអចលទ្រព្យទុក ព្រោះនៅពេលស្ថានភាពវិបត្តិកំពុង អចលនទ្រព្យទាំងនោះ នឹងឡើងថ្លៃជាស្វ័យប្រវត្តិ។"

ស្របជាមួយគ្នានេះ យោងតាមរាបាយការណ៍ របស់ CBRE Cambodia បានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យអចលទ្រព្យនៅកម្ពុជា មានប្រមាណ ៩.៣ពាន់លានដុល្លារអាមេរិក ដែលសរុបគម្រោងចំនួន ៤ ៤៤៦គម្រោង។

កំណើននេះគឺបានមកពីការចូលរួម ចំណែកនៃភាពរីកចម្រើនជាបន្តបន្ទាប់នៅក្នុងវិស័យសំណង់ រួមជាមួយវិស័យទេសចរណ៍ និងលក្ខណៈពិសេសៗមួយចំនួនរបស់កម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាទិសដៅវិនិយោគដ៏ មានសក្ដានុពលមួយសម្រាប់វិនិយោគគិនក្រៅស្រុក បើប្រៀបធៀបជាមួយប្រទេសជិតខាង។

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ ទិន្នន័យរបស់ CBRE Cambodia បានបង្ហាញថា វិស័យខុនដូបានបើកដំណើរការគម្រោងថ្មីចំនួន ២៧ ដែលមាន ១៦.៥០០ យូនីត និងគម្រោងបានបញ្ចប់ចំនួន ១១ ដែលមានចំនួន ៣,៨០០ យូនីត។

CBRE Cambodia បញ្ជាក់ថាការកើនឡើងនៃទំហំប្រាក់កម្ចីទាំងនេះ ដោយសារតែកំណើនតម្លៃអចលនទ្រព្យ ការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនកម្ពុជា និងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងវិស័យធនាគារ។

ប្រភព ៖ Business Cambodia

No comments:

Post a Comment

Post Top Ad

Your Ad Spot