Breaking

Post Top Ad

Your Ad Spot

Thursday, April 30, 2020

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោឃ ៣៤ ហិកតា ជាមួយទីតាំងដីចំនួន ៣ ផ្សេងគ្នា

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោឃ ៣៤ ហិកតា ជាមួយទីតាំងដីចំនួន ៣ ផ្សេងគ្នា



ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោឃ (បឹងកប់ស្រូវ) ទំហំ ៣៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជរាជធានីភ្នំពេញ ជាមួយដីចំនួន ៣ទីតាំង ជូនលោកស្រី គីម ហ៊ាង។

នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងមកនេះដែលបានផ្ញើរជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

នៅក្នុងកម្មវត្ថុនៃលិខិតនេះ បានចែកថា ករណីសំណើសុំដោះដូរដីជូនលោកស្រី គីម ហ៊ាងមានដីទំហំ ៣ ហិកតា ស្ថិតនៅខាងកើតវិមានឈ្នះ ឈ្នះ ដីទំហំ ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្គាឌិនស៊ីធីព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងដីអតិតទីលានចាក់សំរាម ស្ទឹងមានជ័យទំហំ ៤,៨ ហិកតា ស្ថិតនៅខណ្ឌមានជ័យ ជាមួយនឹងផ្ទៃបឹងតាមោឃ (បឹងកប់ស្រូវ) ទំហំ៣៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សេចក្តីដូចបានចែនៅក្នុងកម្មវត្ថុខាងលើនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះសំណើរដោះដូរដីទាំងបីទីតាំងនេះ ជាមួយនឹងផ្ទៃបឹងតាមោឃ (បឹងកប់ស្រូវ) ទំហំ ៣៤ ហិកតា ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖

១) ផ្តល់ជូនលោក ស្រី គីម ហ៊ាង នូវផ្ទៃដីផ្ទៃបឹងតាមោឃ ទំហំ ៣០ហិកតា ប៉ុន្តែត្រូវដោះស្រាយលគោលនយោបាយដល់អ្នកកាន់កាប់ផ្ទៃដីបឹងទំហំ៣០ ហិកតា ដែលមានឯកសារកាន់កាប់ក្នុងតម្លៃ ៥ ពាន់ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

២) អនុញ្ញាតពន្ធជាបន្ទុករបស់រដ្ឋ និងលើកលែងសេវាអន្តរក្រសួងនានា ក្នុងការផ្ទេរកម្មសិទ្ធិទាំងអស់ខាងលើ។

ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨កន្លងមកនេះ បានដាក់សំណើរសុំដីចំនួន ២០ហិកតា នៅបឹងតាមោឃ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ដើម្បីធ្វើជាផ្សារផ្គត់ផ្គង់បន្លែ និងចំណតរថយន្ត។

ក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន ២០ហិកតា នៅបឹងតាមោឃ ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។

ប្រភព ៖Property area

No comments:

Post a Comment

Post Top Ad

Your Ad Spot