Breaking

Post Top Ad

Your Ad Spot

Wednesday, April 5, 2023

លោកឧកញ៉ាល្បីឈ្មោះ សៀ ឫទ្ធី ៖ ដាច់ខាត កុំ ខ្ចីលុយធនាគារ យកទៅទិញដីធ្លីទុកចោល

លោកឧកញ៉ាល្បីឈ្មោះ សៀ ឫទ្ធី ៖ ដាច់ខាត កុំ ខ្ចីលុយធនាគារ យកទៅទិញដីធ្លីទុកចោល



ការទិញដីសម្រាប់ទុកលក់នៅក្នុងប្រទេសកម្ពុជា នៅតែជាមុខជំនួញមួយដែលអាចផ្តល់ផលចំណេញច្រើន ដែលមនុស្សមួយចំនួនសម្រេចចិត្តទាំងប្រថុយប្រថានលោតហក់ ធ្វើការកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីទៅទិញដីទុក ដើម្បីលក់ចំណេញ នៅគ្រាណាមួយ។

នៅក្នុងក្បូនវិនិយោគបែបនេះ ត្រូវបានបដិសេដដោយ ឧកញ៉ា ល្បីឈ្មោះផ្នែកដីធ្លី ជាប្រធានក្រុមហ៊ុន Worldbridge Group លោកឧកញ៉ា សៀឬទ្ធីបានពន្យល់ថា «ការទិញអចលនវត្ថុ វាមានពីរប្រភេទ អ្នកខ្លះថា ទិញយ៉ាងម៉េចបើខ្ញុំអត់មានលុយផង ខ្ញុំមានតែ ៣០%នៃតម្លៃដីនោះ ចឹងខ្ញុំទិញដីហ្នឹងអត់បានទេ ក៏ប៉ុន្ដែបើទិញអចលនវត្ថុនោះ អាចយកទៅជួលបានចំណូលត្រឡប់មកវិញបាន យើងកុំខ្លាចខ្ចីបុលគេ យើងត្រូវគិតថា ខ្ញុំមានចំណូលសម្រាប់បង់ការប្រាក់ ដូច្នេះយើងខ្ចីលុយគេទិញ ជួលបានលុយមកវិញ ប៉ុន្តែបើមានលុយមិនគ្រប់ ទៅខ្ចីបុលធនាគារ ហើយទៅទិញដីទុកចោល កុំឲ្យសោះ អាហ្នឹងកុំឲ្យសោះ! ដេកអត់លក់ទេ នេះខ្ញុំគិតចំពោះអ្នកដែលវិនិយោគម្នាក់ៗឯង បើសម្រាប់ក្រុមហ៊ុន គឺគេមានយុទ្ធសាស្ត្ររបស់គេហើយ»។

******Don't Forget To Subscribe our channel here: Real Estate Investment Time




No comments:

Post a Comment

Post Top Ad

Your Ad Spot