Breaking

Post Top Ad

Your Ad Spot

Tuesday, April 4, 2023

ទស្សនៈជំនួញរឹងមាំ នៅពីក្រោយការវិនិយោគរាប់ពាន់លានដុល្លារ របស់អ្នកឧកញ៉ា ពុងឃាវសែ

ទស្សនៈជំនួញរឹងមាំ នៅពីក្រោយការវិនិយោគរាប់ពាន់លានដុល្លារ របស់អ្នកឧកញ៉ា ពុងឃាវសែ


សម្តីចាក់ដោត ទាំង ៣ របស់អ្នក ឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញចាស់វស្សា ក្នុងវិស័យអចលនទ្រព្យ លើគម្រោងធំៗជាច្រើន នៅកម្ពុជា៖

១. “ឥឡូវនេះខ្ញុំមានអាយុ៧១ឆ្នាំហើយទម្រាំធ្វើព្រលាននេះរូចខ្ញុំមានអាយុ៨៧ឆ្នាំឯណោះ មិនគួរទទួលយក គម្រោងនេះមកធ្វើទេ តែ ខ្ញុំនឹងប្រើឆាកជីវិតចុងក្រោយរបស់ខ្ញុំ មកសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកស្អាងខេត្តកណ្តាល ធំជាងគេនៅកម្ពុជាឲ្យបានដាច់ខាត។” ក្រោយពីបានទទួលសិទ្ធសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកស្អាង ខេត្តកណ្តាល ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អ្នកឧកញ៉ាចាស់វស្សាក្នុងវិស័យអចលនទ្រព្យរូបនេះ បានបញ្ជាក់ថា លោកនឹងប្រើ ជីវិតចុងក្រោយរបស់លោក ដើម្បីបញ្ជប់គម្រោងសំណង់ដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ ។

២. “ធ្វើ ជាជំនួញមិនស្រួលដូចការគិតទេ ធ្វើការគ្មានពេលសម្រាកទេ កុំថាឡើយ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យនោះ មិនថាយប់ មិនថាថ្ងៃ ។”

ជាអ្នករកស៊ីម្នាក់ មិនមែនជាការងាយ មិនស្រណុក ដូចគ្រប់គ្នាឃើញតែពីសំបកក្រៅឡើយ តែលោកធ្វើការស្ទើរតែគ្មានពេលសម្រាក សោះក៏មាន។

៣. “ ខ្ញុំមានអំរែកធ្ងន់ណាស់សម្រាប់បុគ្គលិករបស់ខ្ញុំប្រមាណជិត១៥០០០នាក់ ។ “

បុគ្គលិកប្រៀបបានជាគ្រួសារ ហើយបុគ្គលិករបស់លោកបច្ចុប្បន្ន មានជាង ១៥០០០នាក់ ហើយក្នុងនាមលោកជា មេគ្រួសារ ច្បាស់ជាត្រូវស្វែងរកគ្រប់វិធី ដើម្បីចិញ្ចឹមកូនចៅខ្លួនឯងហើយ។
ឧកញ៉ាបានសង្កត់ធ្ងន់ថា" ខ្ញុំអាចជោគជ័យមកដល់សព្វថ្ងៃនេះគឺខ្ញុំវិនិយោគទៅលើភាពស្មោះត្រង់ជាងវិនិយោគតែដើមទុនមួយមុខសំរាប់មនុស្សគ្រប់គ្នាអាចនឹងគិតថាភាពស្មោះត្រង់គ្រាន់តែជារឿងធម្មតាមួយនោះទេ តែសំរាប់លើឧកញ៉ាវិញគាត់គិតថានៅពេលដែលយើងស្មោះត្រង់ជាមួយដៃគូរបស់យើងអតិថិជនរបស់យើងធ្វើអោយគេមានភាពជឿជាក់លើយើងដោយមិនបោកប្រាស់គេនោះហើយយើងជាមនុស្សម្នាក់ដែលមានតម្លៃបំផុតសំរាប់មនុស្សគ្រប់គ្នា។ "

******Don't Forget To Subscribe our channel here: Real Estate Investment Time




No comments:

Post a Comment

Post Top Ad

Your Ad Spot