Breaking

Post Top Ad

Your Ad Spot

Sunday, February 2, 2020

ច្បាប់ភូមិបាលៈ អ្វីទៅដែលហៅថាសេវភាព?

ច្បាប់ភូមិបាលៈ អ្វីទៅដែលហៅថាសេវភាព?



អំពី​សេវភាព=ដូច​ម្ដេច​ដែល​ហៅ​សេវភាព?
មាត្រា​១៤២=ដែល​ហៅ​ថា​សេវ​ភាព​គឺ​ដី​បន្ទុក​ផ្ទុក​ទៅ​លេី​ដី​មួយ​ ដី​មួយ​ហៅ​ថា​ដី​បម្រើ​ ឬ​ដី​ក្រោម​ សម្រាប់​ការ​ប្រើ​ប្រាស់​និង​ជា​ប្រយោជន៍​អោយទៅ​ដី​មួយ​ទៀត​ដែល​គេ​ហៅ​ថា​ដី​ប្រេីរ​ឬ​ដី​លេី​ដែល​ជារបស់​ម្ចាស់​កម្មសិទ្ធិ​ករ​ផ្សេង​ម្នាក់​ទៀត​។ នេះ​គេ​អោយ​និយម​ន័យ​ថា​ ជា​សេវភាព​។​ មាត្រា​=១៤៣​ សេវ​ភាព​កេីត​ពី​ធម្មជាតិ​ កេីត​ពី​ច្បាប់​ឬ​កេីត​ពី​ការ​ព្រមព្រៀង​អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ទី​កន្លែង​ ដោយ​ការ​កំណត់​របស់​ច្បាប់​ឬ​ ដោយ​ការ​ព្រមព្រៀង​ រវាង​កម្មសិទ្ធិ​ករ​។ សេវភាព​ចែក​ចេញ​ជា​ពីរ​ប្រភេទ​៖ សេវភាព​កេីត​ចេញ​ពី​ធម្មជាតិ​ និង​ សេវភាព​កេីត​ចេញ​ពី​ច្បាប់​

តេី​អ្វី​ទៅ​ជា​សេវភាព​កេីត​ចេញ​ពី​ធម្មជាតិ​?
បេីយោង​តាម​មាត្រា​១៤៤=ដី​ក្រោម​ត្រូវ​ទទួល​ទឹក​ដែល​ហូរ​តាម​ធម្មជាតិ​ពី​ដី​លេី​។ កម្ម​សិទ្ធិ​ករ​នៃ​ដី​ក្រោម​មិន​អាច​លើក​ទំនប់​ ភ្លឺ​ របាំង​ឬ​ សំណង់​ដ៏​ទៃ​ទៀត​ទប់​ស្កាត់​ការ​ហូរ​នេះ​បាន​ទេ​។ ហេីយ​បេី​ទោះបីជា​ជា​សេវភាព​តាម​ធម្មជាតិ​ក៏​ដោយ​ កម្មសិទ្ធិ​ករ​នៃ​ដី​លេី​ក៏​មិន​អាច​ធ្វើ​អ្វី​ដែល​ធ្វើ​អោយ​កាន់​តែ​ធ្ងន់​ធ្ងរ​ដល់​សេវភាព​នៃ​ដី​ក្រោម​បាន​ឡើយ​។

តេី​ម្ចាស់​កម្មសិទ្ធិ​ករ​នៃ​ដី​លេី​អាច​មាន​សិទ្ធិ​ចាត់ចែង​ ទឹក​ភ្លៀង​ដែល​ធ្លាក់​ចុះ​ពី​លើ​ ព្រម​ទាំង​ទឹក​ដែល​ផុស​នៅ​ទីនោះ​ដែរ​ឬទេ​?

បេី​តាម​មាត្រា​១៤៥=ម្ចាស់​កម្មសិទ្ធិ​ករ​នៃ​ដី​លេី​អាច​មាន​សិទ្ធិ​ចាត់ចែង​ទឹក​ភ្លៀង​ដែល​ធ្លាក់​ចុះ​ពី​លើ​ព្រម​ទាំង​ទឹក​ដែល​ផុស​នៅ​ទីនោះ​លេីក​លែង​ការ​ប្រើប្រាស់​នោះ​វា​ប៉ះពាល់​ដល់​ទៅ​ដល់​ប្រយោជន៍​កម្មសិទ្ធិ​ករ​ម្ខាង​ទៀត​ដែល​នៅ​ខាងក្រោម​។ មាត្រា​១៤៥=​កម្មសិទ្ធិ​ករ​នៃ​ដី​ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​ទឹក​ហូរ​ត្រូវ​ទុក​អោយ​ទឹក​ហូរ​ទៅ​លើ​ដី​ជិត​ខាង​ ហើយ​ កម្មសិទ្ធិ​ករ​នៃ​ដី​ជិត​ខាង​ក៏​ត្រូវ​មាន​ កាតព្វកិច្ច​ដូច​គ្នា​ ចំពោះ​ដី​នៅ​ឆ្ងាយ​ទៅ​តាម​តម្រូវការ​នៃ​ កសិកម្ម​។

អំពី​សេវ​ភាព​កេីត​ពី​ច្បាប់​ តេី​សេវភាព​កេីត​ពី​ច្បាប់​មាន​គោលដៅ​ដូច​ម្ដេច?​

សេវភាព​កេីត​ពី​ច្បាប់​មាន​គោលដៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ ឬជា​ប្រយោជន៍​ឯកជន​។ សេវភាព​កេីត​ពី​ច្បាប់​ប្រេីរ​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ត្រូវ​កំណត់​ដោយ​ច្បាប់​ ឬ​ បទ​បញ្ជា​ពិសេស​ដែល​បង្ខំ​ទៅ​លើ​កម្មសិទ្ធិ​ករ​។ សេវភាព​កេីត​ពី​ច្បាប់​ប្រេីរ​ប្រាស់​ជា​ប្រយោជន៍​ឯកជន​កំណត់​ព្រំដែន​ដែល​កម្មសិទ្ធិ​ករ​អាច​ធ្វើ​សកម្មភាព​មួយ​ចំនួន​ក្នុង​ដីរបស​ខ្លួន​ លេីក​លែង​តែ​តែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​កម្មសិទ្ធិ​នៃ​ដី​ជិត​ខាង​។

📌ការបកស្រាយប្រធានបទខាងលើ ក្នុងគោលបំណងចែកចាយនៅចំណេះដឹងដល់ប្រជាពលរដ្ឋយើងបានយល់ដឹងបន្ថែមទាក់ទងនឹងច្បាប់ភូមិបាលយើង ហើយប្រសិនជាមានពាក្យពេចន៍ណាលើសលួស ឬខ្វះខាត សូមមេត្តាខន្តី អភ័យទោសផងបងប្អូន ហើយបងប្អូនអាច comment ឬចែករំលែកបន្ត។ សូមអរគុណទុកមុន!!
📌****ឯកសារយោងៈ ច្បាប់ភូមិបាលឆ្នាំ២០០១

No comments:

Post a Comment

Post Top Ad

Your Ad Spot