Breaking

Post Top Ad

Your Ad Spot

Sunday, February 2, 2020

ច្បាប់ភូមិបាលៈ តើ​អ្វី​ខ្លះ​ដែល​រាប់​បញ្ចូល​ជា​សម្បត្តិ​ទ្រព្យសាធារណៈ​របស់​រដ្ឋ​?

ច្បាប់ភូមិបាលៈ តើ​អ្វី​ខ្លះ​ដែល​រាប់​បញ្ចូល​ជា​សម្បត្តិ​ទ្រព្យសាធារណៈ​របស់​រដ្ឋ​?



មាត្រា​១៥​=​ តេី​អ្វី​ខ្លះ​ដែល​រាប់​បញ្ចូល​ជា​សម្បត្តិ​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​?
ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ចែក​ចេញ​ជា​បី​ប្រភេទ​ទៀត​៖

  • ១. ​ទ្រព្យ​សម្បត្តិ​ដែល​កេីត​ឡើង​ដោយ​ធម្មជាតិ​រួម​មាន​ដូចជា​ ព្រៃឈើ​ ផ្លូវ​ទឹក​ដែល​នាវា​ ឬ​ក្បូន​ ចេញ​ចូល​បាន​ បណ្ដែត​បាន​ បឹង​ធម្មជាតិ​ ច្រាំង​ទន្លេ​ ដែល​នាវា​ ឬ​ក្បូន​ចេញ​ចូល​បាន​បណ្ដែត​បាន​និង​ ត្រេីយ​សមុទ្រ​។
  • ២​. ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​មនុស្ស​ជា​អ្នក​រៀប​ចំ​ឡេីង​ដេីម្បី​បម្រើ​ផល​ប្រយោជន៍​រួម​ មាន​ដូចជា​ទី​ឋាន​ កំពង់​ផែ​ ផ្លូវ​ដែក​ ស្ថានីយ​រថភ្លើង​ និង​ ព្រលាន​យន្តហោះ​ ព្រម​ទាំង​ទ្រព្យ​ដែល​មាន​ សភាព​ពីកំណេីត​មាន​ដូចជា​ផ្លូវ​ថ្នល់​ ផ្លូវ​លំ​ ផ្លូវ​រទេះ​ ផ្លូវ​ដើរ​ សួនច្បារ​និង​ឧទ្យាន​សាធារណៈ​ និង​ដី​ចំណី​។
  • និង​ទី​៣​ ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ សម្រាប់​ដាក់​អោយ​ប្រើ​ប្រាស់​ជា​សេវា​ សាធារណៈ​មាន​ដូចជា​ សាលារៀន​ ឬ​ អគារ​សិក្សា​សាធារណៈ​ អគារ​រដ្ឋបាល​ មន្ទីរ​ពេទ្យ​សាធារណៈ​ទាំង​ឡាយ​។


មាត្រា​១៦=តេី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អាច​លក់​ដូរ​បាន​ដែរឬទេ​? ហើយ​មាន​អាផ្ញយុកាល​ដែរឬទេ​?
ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់​ដូរ​បាន​ទេ​។ ហើយ​គ្មាន​អាផ្ញា​យុកាល​ទេ​។
ពន្យល់​ពាក្យ​=អាផ្ញយុកាល​ មាន​ន័យ​ថា​=អាយុ
ដូច​ម្ដេច​ដែល​ហៅ​ថា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​កេីត​ឡើង​ដោយ​ធម្មជាតិ​?
ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​កេីត​ឡើង​ដោយ​ធម្មជាតិ​រួម​មាន​ដូចជា​ ព្រៃឈើ​ ផ្លូវ​ទឹក​ដែល​នាវា​ឬ​ក្បូន​ចេញ​ចូល​បាន​បណ្ដែត​បាន​បឹង​ធម្មជាតិ​ច្រាំង​ទន្លេ​ដែល​នាវា​ឬ​ក្បូន​ចេញ​ចូល​បាន​បណ្ដែត​បាន​ និង​ត្រេីយ​សមុទ្រ​។

ដូច​ម្តេច​ដែល​ហៅ​ថា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដោយ​មាន​ការ​រៀប​ចំ​ជា​ពិសេស​?
ដែល​ហៅ​ថា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​រៀបចំ​ជា​ពិសេស​ សម្រាប់​ផលប្រយោជន៍​រួម​ដូច​ជា​ទីស្ថាន​ កំពង់​ផែ​ផ្លូវ​ដែក​ស្ថានីយ​រថភ្លើង​និង​ព្រលាន​យន្តហោះ​ និង​មួយ​ទៀត​គឺ​រៀបចំ​ដែរ​ តែ​មិន​កែ​សភាព​ដើម​មាន​ដូច​ជា​ផ្លូវ​ថ្នល់​ ផ្លូវ​លំ​ ផ្លូវ​រទេះ​ ផ្លូវ​ដើរ​សួនច្បារ​ និង​ឧទ្យាន​សាធារណៈ​ និង​ដី​ចំណី​។

No comments:

Post a Comment

Post Top Ad

Your Ad Spot