Breaking

Post Top Ad

Your Ad Spot

Friday, April 3, 2020

កោះកុងនឹងមានរោងចក្រផលិតដែកដ៏ធំមួយក្រោយអាជ្ញាធរបានចុះសិក្សាទីតាំងភូមិសាស្ត្ររួចរាល់

កោះកុងនឹងមានរោងចក្រផលិតដែកដ៏ធំមួយក្រោយអាជ្ញាធរបានចុះសិក្សាទីតាំងភូមិសាស្ត្ររួចរាល់



ភ្នំពេញ ៖ លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ បានចុះពិនិត្យរកទីតាំង សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រផលិតដែក ដែលស្ថិតភូមិសាស្ត្រឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។

យោងតាមការផ្សព្វផ្សាយរបស់ រដ្ឋបាលស្រុកគិរីសាគរ បានឱ្យដឹងថា អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ណឹម ភិរម្យ បានដឹកនាំក្រុមកាងារថ្នាក់ស្រុក មានមន្ត្រីការិយាល័យភូមិបាល លោកអនុប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ ដើម្បីចូលរួម ជាមួយក្រុមការងារ មកពីក្រសួង ក្រុមការងារខេត្ត មន្ទីរខេត្ត ដែលពាក់ព័ន្ធ នាយកឧទ្យានជាតិបុទុមសាគរ នឹងអ្នកតំ
ណាងក្រុមហ៊ុន Celestial ក្រោមកិច្ចដឹកនាំពី ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យរកទីតាំង សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រផលិតដែក ភូមិសាស្ត្រឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។

គួរជម្រាបផងដែរថា កាលពីថ្ងៃទី១០ ខែមីនា លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានចូលរួម និងសម្របសម្រួលក្រុមការងាររបស់ក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ ចុះពិនិត្យសិក្សាលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស១០ហិកតា និងស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃតំបន់ការពារធម្មជាតិ) ចំនួនសរុប ៨គម្រោងដែល ៥ គម្រោងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល និង ៣ គម្រោង ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុងផងដែរ។

ប្រភព ៖ Business Cambodia

No comments:

Post a Comment

Post Top Ad

Your Ad Spot