អ្នកជំនាញ៖ ពេលមានវិបត្តិ គឺអ្នកទិញបានចិត្ត និងជាឱកាសល្អដល់អ្នកទិញអចលនទ្រព្យទុកចំណេញ
ដោយឡែកចំពោះវិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាវិញ COVID-19 បានបង្អាក់ចលនាកំលាំងនៃការទិញ ទាំងការវិនិយោគក្នុងស្រុក និងពីក្រៅស្រុក នៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ។
ជាក់ស្ដែង លោកបណ្ឌិតគីម ហ៊ាង បានអះអាងថា នេះជាពេលអ្នកទិញបានចិត្ត ទីផ្សារទូលាយ ហើយដីធ្លីចុះថ្លៃ ជាឱកាសដែលអ្នកទិញអាចទទួលផលចំណេញ ដោយសារតែដីធ្លីស្រុកខ្មែរ នៅកម្រិតទាប ហើយការវិនិយោគទៀតសោត នៅមានភាពទូលំទូលាយ ដែលប្រជាជនខ្មែរ គួរសាងឱកាសចាប់យក។
រីឯ អ្នកជំនាញវិស័យអចលនវត្ថុ លោក សំ សុខនឿន ដែលជាអគ្គនាយក KW Sen Sok និងជាប្រធានក្រុមហ៊ុន សេម អេសអិន រៀលធី បានមានប្រសាសន៍ថា COVID-19 ពិតជាមានផលប៉ះពាល់ដល់ការទិញលក់អចលនវត្ថុនៅក្នុងប្រទេសកម្ពុជា ពិតប្រាកដមែន។
លោក សំ សុខនឿន បានបង្ហាញគំនិតវិជ្ជមានថា នៅឆ្នាំ២០២០នេះ គឺជាឱកាសសំរាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានដើម្បីស្នាក់នៅ ដោយយោងតាមហេតុផល៣ខាងក្រោម៖
១. អ្នកអភិវឌ្ឍបុរីជាទូទៅកំពុងតែផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានការបញ្ចុះតំលៃពិសេស។
២. នៅក្នុងឆ្នាំ២០២០នេះ អ្នកទិញនឹងមិនត្រូវបង់ពន្ធប្រថាប់ត្រា៤% សំរាប់ផ្ទះតំលៃ៧ម៉ឺនដុល្លារចុះ
៣. អ្នកទិញមានឱកាសចំនេញបានខ្ពស់ ព្រោះប្រទេសកម្ពុជាពុំមានការរីករាលដាលខ្លាំងនៃមេរោគ COVID 19 ដូចប្រទេសដទៃឡើយ។ ជាពិសេស លោក សំ សុខនឿន មានសុទិដ្ឋិនិយមថា មេរោគ COVID 19 នឹងបាត់ទៅវិញ ព្រោះមានសញ្ញាណវិជ្ជមានមួយចំនួនដែលបង្ហាញថា ពិភពលោកអាចគ្រប់គ្រងស្ថានការនៃការរីករាលដាលនេះបានហើយ។
ប្រភព ៖ Business Cambodia


No comments:
Post a Comment