គម្រោងអភិវឌ្ឍន៍ធំៗចំនួន៧នៅភ្នំពេញនិងខេត្ត៣ទៀតត្រូវបានCDC សម្រេចឱ្យសាងសង់ក្នុងខែមីនានេះ
ក្រុមហ៊ុនទាំងនោះមានដូចជា៖
១-“JIN MING LI JIAN ONE CO., LTD.”គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។
២-“SUZEN (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៦កន្លែង។
៣.រោងចក្រផលិតស្បែកជើងគ្រប់ប្រភេទរបស់ក្រុមហ៊ុន “QI YOU FOOTWEAR (CAMBODIA) CO., LTD.”មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៣៤កន្លែង។
៤.រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ (Home Textiles) របស់ក្រុមហ៊ុន “TEXSSEL (CAMBODIA) CO., LTD.” មានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង។
៥.TIMBERPACK CARTON CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង។
៦. “FORTRESS INTERNATIONAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩២៨កន្លែង។
៧.រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ របស់ក្រុមហ៊ុន “MIL UNITED MANUFACTURING CO., LTD.”ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៤កន្លែង។
ប្រភព ៖ Business Cambodia


No comments:
Post a Comment