Breaking

Post Top Ad

Your Ad Spot

Tuesday, April 7, 2020

ទីក្រុងShenzhenទី២ កំពុងវិវត្តន៍ខ្លួន និងបង្ហាញសក្ដានុពលកាន់តែខ្លាំងនៅភាគនិរតីនៃកម្ពុជា

ទីក្រុងShenzhenទី២ កំពុងវិវត្តន៍ខ្លួន និងបង្ហាញសក្ដានុពលកាន់តែខ្លាំងនៅភាគនិរតីនៃកម្ពុជា



ភ្នំពេញ ​ ៖ ព្រះសីហនុដែលជាទឹកដីស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បាននឹងកំពុងប្រែខ្លួនទៅជា ទីក្រុង Shenzhen ទី២ ជាពិសេសក្រោយការចុះចតនៃនាវាទេសចរណ៍អន្តរជាតិ MS Westerdam ដែលធ្វើឱ្យបរទេសស្គាល់កាន់តែច្រើន នូវកំពង់ផែនៅព្រះសីហនុនិងមើលឃើញសម្រស់ខេត្តនេះកាន់ស្រស់ស្អាត។

យោងតាមសារព័ត៌មាន Global Time បានឱ្យដឹងថា ទីក្រុងទេសចរណ៍មាត់សមុទ្រ កំពុងផ្លាស់ប្តូរបន្តិច ម្តងៗ ទៅជាទីក្រុងShenzhen ដែលមានក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។តាមរយៈ ការវិនិយោគពីសំណាក់វិនិយោគិនចិន លើ ការអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្ម រោងចក្រទាំងធំទាំងតូច លំនៅឋានគ្រប់ប្រភេទ សណ្ឋាគារនិងភោជនីយដ្ឋានប្រណិតៗ កាស៊ីណូ និងខុនដូជាដើម។

គួរបញ្ជាក់ផងដែរថា ទីក្រុងShenzhen ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ជាទីក្រុងទំនើបមួយដែលមានចរន្តសេដ្ឋកិច្ចជឿនលឿន និងការអភិវឌ្ឍទំនើបទាន់សម័យ ដែលប្រមូលផ្ដុំទៅដោយ ការវិនិយោគធំៗយ៉ាងសម្បូរបែប។

គួររំលឹកផងដែរថា កន្លងមក លោក ម៉ាង ស៊ីណេត ក៏បាន បង្ហើបដែរថា ទន្ទឹមនឹងការរីកចម្រើន ព្រះសីហនុក៏មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវយកចិត្តទុក ដាក់គ្រប់គ្រង ដោះស្រាយឱ្យបានទាន់ពេលវេលាពិសេសការរងសម្ពាធពីកត្តាខាងក្រៅ ដូចជាកត្តានយោបាយ សេដ្ឋកិច្ច គ្រោះធម្មជាតិ ជំងឺឆ្លងជាដើម ដែលធ្វើឱ្យឧស្សាហកម្មទេសចរណ៍មានការប្រែប្រួល នឹងប្រឈមគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន ។

គួរជម្រាបបន្ថែមផងដែរថា កំឡុងពេលមានការផ្ទុះនូវCovid-19 នេះ ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែនិងហេដ្ឋរចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុនេះ មិនមានព័ត៌មានណាមួយបង្ហាញថា មានការផ្អាក ដំណើរការសាងសង់នេះឡើយ។ហើយកាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងដែរថា មកដល់ពេលនេះ គម្រោងសាងសង់ផ្លូវ និងស្ពាន មិនមានគម្រោងណាមួយត្រូវបានបញ្ឈប់នោះឡើយ។ ផ្លូវ និងស្ពានដើរតួនាទីសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងបម្រើដល់ការដឹកជញ្ជូន ដូច្នេះរាជរដ្ឋាភិបាលប្រឹងប្រែងជម្នះសម្រេចឱ្យបានទៅតាមផែនការ។

ប្រភព ៖ Business Cambodia

No comments:

Post a Comment

Post Top Ad

Your Ad Spot