ខេត្តចំនួន៦ នេះ នឹងក្លាយជាតំបន់ឧស្សាហកម្មជាតិ ក្រោមហេតុផលរួមមួយ
រដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុត បានឲ្យដឹងថា ក្នុងគោលដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច កម្ពុជាបានកំណត់តំបន់អទិភាពមួយចំនួន ជាមូលដ្ឋានឧស្សាហកម្មជាតិ រួមមានទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត ក្រុងប៉ៃលិន និងខេត្តសៀមរាបផងដែរ។
គួរឲ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាលឆ្នាំ បានកំណត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិតក្នុងខេត្តស្វាយរៀងជាតំបន់ សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម មានលក្ខណៈពិសេសមួយ ជាលទ្ឋផលក្រុងទាំងពីរកំពុងមានការអភិវឌ្ឍ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ។
ប្រភព ៖ Business Cambodia


No comments:
Post a Comment