Breaking

Post Top Ad

Your Ad Spot

Thursday, April 9, 2020

គម្រោងសម្បទានរបស់ជប៉ុន ធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គ្រោងចំណាយទឹកប្រាក់ជាង២៧០លានដុល្លារ

គម្រោងសម្បទានរបស់ជប៉ុន ធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គ្រោងចំណាយទឹកប្រាក់ជាង២៧០លានដុល្លារ



ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះ ឥណទានសម្បទាន សម្រាប់អនុវត្ត សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ មាន៖

​ ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។

ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ។

គួរបញ្ជាក់ផងដែរថា ជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។នៅក្នុងគម្រោងនោះ មានគម្រោងហិរញ្ញប្បទានឥតសំណងចំនួន៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង។

ប្រភព ៖ Business Cambodia

No comments:

Post a Comment

Post Top Ad

Your Ad Spot