Breaking

Post Top Ad

Your Ad Spot

Friday, April 17, 2020

រដ្ឋាភិបាល​គ្រោង​បោះទុន​ជាង ៣០០០លាន​ដុល្លារ​ពង្រីក​វិសាលភាព​ព្រលានយន្តហោះ​ទាំងអស់​នៅ​កម្ពុជា

រដ្ឋាភិបាល​គ្រោង​បោះទុន​ជាង ៣០០០លាន​ដុល្លារ​ពង្រីក​វិសាលភាព​ព្រលានយន្តហោះ​ទាំងអស់​នៅ​កម្ពុជា



ភ្នំពេញៈ រដ្ឋាភិបាល​គ្រោង​បោះទុន​ជាង ៣០០០លាន​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក​និង​ស្តារឡើងវិញ​នូវ​ព្រលានយន្តហោះ ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​វិស័យ​អាកាសចរណ៍​កម្ពុជា កាន់តែ​ការ​តែ​ទំនើប និង​អាចឱ្យ​យន្ត​ហោ​ធុន​ធំ​អាច​ចុះចត​បាន។

លោក​ស៊ិន​ចាន់ សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល» ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កន្លងមក​បានឱ្យដឹង​ថា ទឹកប្រាក់​វិនិយោគ​ជាង៣០០០លាន​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក​វិសាលភាព​នៃ​ព្រលានយន្តហោះ​ទាំង៣ ពោលគឺ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​របស់​កម្ពុជា។

លោក​បន្ថែមថា “ទំហំ​ទុន​នៃ​ការ​វិយោគ​ចំណាយ​លើ​ព្រលាន​យន្ត នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ រួមទាំង​គម្រោង​ព្រលានយន្តហោះថ្មីៗផ្សេងទៀត។ អញ្ចឹង​យើង​គ្រោង​ចំណាយ​ជាង៣០០០លាន​ដុល្លារ​អាមេរិក។

ចំណែក​លោក ជា អូន រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិកា​អាកាសចរណ៍​កម្ពុជា​បានឱ្យដឹង​ផងដែរ​ថា រដ្ឋាភិបាល​នឹង​កំពុងតែ​ដំណើរការ អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អាកាសយានដ្ឋាន​ជាតិ-អន្តរជាតិ​ចំនួន៣ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​និង​ធ្វើ​ទំនើបកម្ម​អាកាសយានដ្ឋាន​ដោយ​ក្រុមហ៊ុន (SCA)។

លោក​បន្តថា ក្រៅពី​អាកាសយានដ្ឋាន​អន្តរជាតិ យើង​មាន​អ​កាស​យានដ្ឋាន​ក្នុងស្រុក​មួយចំនួនទៀត​ដូចជា អាកាសយានដ្ឋាន​បាត់ដំបង អាកាសយានដ្ឋាន​ស្ទឹងត្រែង អាកាសយានដ្ឋាន​កោះកុង និង​អាកាសយានដ្ឋាន​ប៉ោយប៉ែត។

ប្រភព ៖ Property area

No comments:

Post a Comment

Post Top Ad

Your Ad Spot