អ្នកជំនាញអន្តរជាតិថាការរីកចម្រើនរបស់កម្ពុជាផ្តល់ឱកាសច្រើនសំរាប់ការវិនិយោគផ្សារទំនើប
លោកបានថ្លែងបន្តថា “យើងនៅមានឱកាសច្រើន ដើម្បីអភិវឌ្ឍន៍វិស័យនេះ ហើយយើងត្រូវធ្វើយ៉ាងម៉េចឱ្យអត្រាភាគរយ នៃការលក់ដូរក្នុងផ្សារទំនើបនេះកើនឡើង។ លោកបន្តថា “អត្រានគរូបនីយកម្មរបស់ប្រទេសកម្ពុជា កើនឡើងប្រហែល២០ភាគរយជារៀងរាល់ឆ្នាំ ដោយមានមនុស្សជាច្រើនបានផ្លាស់ប្ដូរមករស់នៅទីក្រុង ដែលធ្វើឱ្យរាជធានីភ្នំពេញរីកធំទៅៗ ជាពិសេសប្រជាពលរដ្ឋជំនាន់ថ្មី ដែលកំពុងតែកើនឡើង។
លោកបន្ថែមថា អាស្រ័យទៅលើលក្ខខណ្ឌអំណោយផលទាំងនេះ នៅក្នុងរយៈពេល៣ ឬ៥ឆ្នាំទៅមុខ នឹងអាចមើលឃើញវត្តមានផ្សារទំនើបថ្មីៗ ជាច្រើនចាប់កំណើត ជាពិសេសផ្សារទំនើបរបស់ក្រុមហ៊ុនជីប ម៉ុង រីថែលនេះតែម្តង។
គម្រោងផ្សារទំនើបជាច្រើននឹងបន្តលេចរូបរៀងឡើង នៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងទីក្រុងភ្នំពេញ ដែលនឹងជំរុញឱ្យមានការប្រឈមមុខ នឹងការប្រកួតប្រជែងកាន់ខ្លាំងក្នុងទីផ្សារផ្សារទំនើបមួយនេះ ខណៈគម្រោងផ្សារទំនើបថ្មីៗចំនួន១០គ្រោងនឹងបញ្ចប់សាងសង់នៅក្នុងឆ្នាំ២០២០នេះ។
លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia ធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍ ឬការសាងសង់ផ្សារទំនើបនេះ កំពុងមានតម្រូវការខ្ពស់ និងមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាជោគជ័យឬអត់ វាអាស្រ័យលើកត្តាជាច្រើន ហើយអ្នកអភិវឌ្ឍន៍ប្រាកដជាដឹងយ៉ាងច្បាស់ ចំពោះការអភិវឌ្ឍន៍ផ្សារទំនើបបែបនេះ។
លោកស្រីបន្តថា “ការអភិវឌ្ឍគម្រោងផ្សារទំនើប បើទោះមានច្រើនយ៉ាងណាច្រើនក្តី វាអាស្រ័យលើពេលវេលា ចំណុចលេចធ្លោ និងភាពខុសប្លែកពីគេ ព្រមទាំងមានយុទ្ធសាស្ត្រទាក់ទាញអ្នកជួល រួមជាមួយនឹងការគ្រប់គ្រងបានល្អ ទើបទទួលបានជោគជ័យក្នុងបើកអាជីវកម្មផ្សារទំនើបនេះ។
លោកស្រីអាន សុធីតាបានបន្ថែថា ការចូលរួមចំណែកនៃផ្សារទំនើបក្នុងទីផ្សារបន្ថែមនេះ នឹងធ្វើឱ្យមានការប្រកួតប្រជែងកាន់ខ្លាំងជាងមុន ដែលទាមទារឱ្យអ្នកវិនិយោគលើផ្សារទំនើបមានអ្វីថ្មីៗសម្រាប់អតិថិជន។ ផ្សារទំនើបនឹងមានទីតាំងផ្សេងៗគ្នានឹងផ្តល់ភាពងាយស្រួល ហើយប្រជាជននឹងមានជម្រើសកាន់ច្រើនសម្រាប់ការដើរផ្សារ។
ប្រភព ៖ Property area


No comments:
Post a Comment