Breaking

Post Top Ad

Your Ad Spot

Thursday, April 16, 2020

តំបន់​ផ្លូវ៦០ម៉ែត្រ​នឹង​ក្លាយទៅជា​តំបន់​ដើរ​ផ្សារ​ដ៏​ពេញនិយម​នាពេលខាងមុខ

តំបន់​ផ្លូវ៦០ម៉ែត្រ​នឹង​ក្លាយទៅជា​តំបន់​ដើរ​ផ្សារ​ដ៏​ពេញនិយម​នាពេលខាងមុខ



ភ្នំពេញៈ  មហាវិថី​សម្ដេច​តេ​ជោ ឬ​ផ្លូវ៦០ម៉ែត្រ នឹង​ក្លាយទៅជា​តំបន់​ដើរ​ផ្សារ​ដ៏​ពេញនិយម​បំផុត​របស់​ទីក្រុង​ភ្នំពេញ​នាពេល​ខាងមុខនេះ ខណៈ​តំបន់​នេះ​បាននិងកំពុង​ទាក់ទាញ​គម្រោង​វិនិយោគធំៗ ចូលទៅក្នុង​តំបន់​នេះ​យ៉ាងច្រើន ដោយ​ក្នុងនោះ​មាន​ទាំង​គម្រោង​ផ្សារ​ទំនើប និង​ម​ជ្ឈ​ម​ណ្ឌ​ពាណិជ្ជកម្ម។

១) គម្រោង​ផ្សារ​ទំនើប PH Diamond Place

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ PH Diamond Place របស់​ក្រុមហ៊ុន​បុរី​ប៉េង ហួត បាននិងកំពុង​សាងសង់​យ៉ាងសកម្ម ខណៈ​គម្រោង​ផ្សារ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា​ឆ្នាំ២០១៨ កន្លងទៅនេះ ។ ផ្សារ​ទំនើប PH Diamond Placeនេះ ដ​ត្រូវបាន​ក្រុមហ៊ុន​បោះទុន​ជាង៦០លាន​ដុល្លារ សាងសង់​លើ​ផ្ទៃដី៦ហិកតា។

ផ្សារ​ទំនើប​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ The Star Diamond ដែលមាន​ផ្ទៃដី​សរុប៤០ហិកតា​របស់​ក្រុមហ៊ុន ប៉េង ហួត​គ្រុប។ គម្រោង​នេះ​នឹង​អភិវឌ្ឍន៍​ជា​បុរី អគារខ្ពស់ៗ សាល​សន្និបាត និង​ផ្សារ​ទំនើប។ ជាមួយគ្នានេះ ក៏មាន​គម្រោង​បុរី​នៅ​ហុំ​ព័ទ្ធ​ជុំ​នេះ​ផងដែរ។

២) គម្រោង​ផ្សារ AEON MALL3

ម្រោ​ង​ផ្សារ​ទំនើប​ដ៏​ធំ AEON3 នឹងត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​ជាង១៧ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្បែរ​ស្ពានថ្ម ដែលមាន​ផ្
ទៃក្រឡា​សរុប​រហូតដល់​ទៅ១៧៤,០០០ ម៉ែត្រការ៉េ ដែល​ធំ​ជាង​ផលបូក​ផ្ទៃក្រឡា​ផ្សារ​ទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និង​ផ្សារ​ទំនើប AEON 2 ខណ្ឌ​សែន​សុខ (១០០០០០ ម៉ែត្រការ៉េ)។

៣ ) គម្រោង​ផ្សារ​ទំនើប​ជីប ម៉ុង
គម្រោង​ផ្សារ​ទំនើប ជីប ម៉ុង២៧១មេ​ហ្គា​ម៉​ល របស់​ក្រុមហ៊ុន​ជីប ម៉ុង ។ ផ្សារ​ទំនើប​នេះ ទើបតែ​បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី៣០ខែសីហា​ឆ្នាំ២០១៨ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២០ ក្នុង​ទំហំ​ទឹកប្រាក់២៥២លាន​ដុល្លារ ។ ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណិត និង​តំបន់​ពាណិជ្ជកម្ម ដឺ​លេន​ដ៏​ម៉ាក២៧១ របស់​ជីបម៉ុង​លែ​ន។ គម្រោង​នេះ​ស្ថិតនៅ​បណ្ដោយ​ផ្លូវ២៧១ កែង៣៧១និង​នៅតាម​បណ្ដោយ​ផ្លូវ៦០ម៉ែត្រ (តំបន់​បឹងទំពុន)។

ប្រភព ៖ Property area

No comments:

Post a Comment

Post Top Ad

Your Ad Spot