ប្រជាជនក្រីក្រកម្ពុជាអាចទទួលផលអ្វីខ្លះ ពីការឡើងថ្លៃនៃអចលនទ្រព្យ?
តាមការយល់ឃើញរបស់លោកវ៉ា វិរៈ ដែលជាCEO របស់ក្រុមហ៊ុន Century 21 បានយល់ឃើញថាចំពោះការឡើងថ្លៃអចលនទ្រព្យគឺមានចំណុចល្អនិងចំណុចមិនល្អមួយចំនួនផងដែរ៖
ចំណុចល្អនោះគឺ៖ ចំពោះអ្នកដែលគាត់មានអចលនទ្រព្យហើយស្របពេលដែលតម្លៃអចលនទ្រព្យឡើងថ្លៃចឹងធ្វើឲ្យគាត់អាចទទួលបានប្រាក់ចំណូលច្រើនក្នុងការលក់អចលនទ្រព្យ ហើយចំពោះអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យអាចលក់បានប្រាក់ចំណូលច្រើនហើយគួបផ្សំជាមួយនិងកម្រៃជើងសារគិតជាភាគរយបានច្រើនទៅតាមនោះដែរ ចំណុចមិនល្អគឺ៖ ចំពោះប្រជាជន៧០%ទៅ៨០%ដែលគាត់មានចំណូលទាបឬមធ្យមមានផលប៉ះពាល់មួយចំនួន ដែលគាត់មិនទាន់មានផ្ទះឬដីផ្ទាល់ខ្លួនសម្រាប់តម្រូវការលំនៅដ្ឋាន ស្របពេលដែលតម្លៃអចលនទ្រព្យកើនឡើង
ដូច្នេះគាត់អាចនិងគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញអចលនទ្រព្យនោះ ហេតុនេះហើយចំពោះការឡើងថ្លៃអចលនទ្រព្យអាចធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាជនក្រីក្រក្នុងតម្រូវការលំនៅដ្ឋានឬក៏តម្រូវការដីធ្លីសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ប្រភព ៖ Business Cambodia


No comments:
Post a Comment