ការទិញលក់អចលទ្រព្យនៅកម្ពុជា ហាក់ថមថយ តម្លៃនៅថេរ តែជាឱកាសល្អសម្រាប់ចំណេញ
ជាពិសេស គឺវិនិយោគិនចិនដែលឈរនៅលំដាប់លេខ១ក្នុងការវិនិយោគនៅកម្ពុជា ហើយថែមទាំងប្រទេសជាច្រើនទៀតផងដែរ។ ចំពោះការសម្រុកមកវិនិយោគយ៉ាងខ្លាំងរបស់ជនជាតិគឺបានធ្វើឱ្យតម្លៃអចលនទ្រព្យមានសន្ទុះកាន់តែខ្លាំងឡើង។
ប៉ុន្តែ បន្ទាប់ពីជនជាតិចិន ចាកចេញពីកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលបិទអាជីវកម្មអនឡាញ ព្រមទាំងវិបត្តកូវីត១៩កំពុងរាតត្បាតលើ ពិភពលោក ធ្វើឲ្យ ការទិញលក់អចនទ្រព្យនៅតំបន់ជាយដែន ហាក់ស្ងប់ស្ងាត់ជាងមុនស្ទើរតែ៨០ភាគរយ ។
ត្បិតតែការទិញ លក់ មានភាគរយតិច តែតម្លៃអចលទ្រព្យ នៅមិនទាន់ចុះថ្លៃនោះទេ ព្រោះតែ ពួកគាត់មិនអាចលក់ចេញឲ្យខាតបានឡើយ ព្រោះគាត់នៅរំពឹងថា អចលនទ្រព្យ នឹងអាចងើបឡើងវិញ នៅពេលវិនិយោគគិនចិន ឬកូរ៉េ ជប៉ុន ម៉ាឡេស៊ី ឈានជើងចូលប្រទេសកម្ពុជាម្តងទៀត។
បើយោងតាម ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា បាន មាន ប្រសាសន៍ការចាកចេញរបស់ ចិន ហាក់ដូចជាមិនប៉ះពាល់អ្វីទេ ដល់ការវិនិយោគក្នុងប្រទេសកម្ពុជា ព្រោះចិនដែលចេញពីកម្ពុជាជាចិនលេងល្បែង។ ផ្ទុយទៅវិញចិន ដែលជាអ្នក វិនិយោគនឹងមកជំនួសវិញនៅពេលអនាគត ដូច្នេះការ វិនិយោគនានានៅកម្ពុជានាពេលខាង មុខនឹងកាន់តែមានច្រើនឡើងហើយកម្ពុជាត្រូវត្រៀមខ្លួន ទទួលយកវិនិយោគិនទាំងនោះ ដើម្បីសហការរាល់គម្រោងវិនិយោគផ្សេងៗជាច្រើនទៀត ។
បច្ចុប្បន្ននេះ ហាក់មានភាពស្ងប់ស្ងាត់ក៏ពិតមែន តែក៏ជាឱកាសចំណេញមួយនៅពេលអនាគត ដែលអាចនឹងមានវិនិយោគិនចិនមកវិនិយោគ ហើយអាចនឹងមានសក្ដានុពលខ្លាំងក្លាជាមុនទៅទៀត។
យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជាកំពុងនឹងផ្សព្វផ្សាយពីការទាក់ទាញវិនិយោគិនចិន មកបណ្ដាក់ទុនវិនិយោគលើវិស័យផ្សេងៗ ជាច្រើនខណៈ កំណើនសេដ្ឋកិច្ចរបស់ចិនបាននិង កំពុងនាំមុខគេក្នុងតំបន់ផងដែរ ។
ប្រភព ៖ Business Cambodia


No comments:
Post a Comment