កម្ពុជានឹងត្រៀមរោងចក្រផលិតមី និងរោងចក្រផលិតទឹកសុទ្ធដបសម្រាប់ទុកជួយប្រជាជន
ប៉ុន្តែចំពោះអង្ករក្រអូបដែលមានកុងត្រានាំចេញទៅប្រទេសចិនជាមិត្តគឺនៅដំណើរការធម្មតា។ក្រៅពីអង្ករ និងត្រី គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអោយត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និផលិតទឹកសុទ្ធដបសម្រាប់ជួយប្រជាពលរដ្ឋផងដែរ។ ដូច្នេះទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទានដែរ។
បន្ថែមលើនេះទៅទៀត សម្តេចតេជោបានបញ្ជាក់ថា “ យើងត្រៀមថវិកាដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគផងនិង បូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការយើងផង សម្រាប់យកទៅជួយប្រជាពលរដ្ឋក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ ដូចជាទិញម៉ាស និងសម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់“ ។
គួរបញ្ជាក់ផងដែរថា៖ សម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាកុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរីនិងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគកូវីឌ-១៩ផងដែរ។
ប្រភព ៖ Business Cambodia


No comments:
Post a Comment