Breaking

Post Top Ad

Your Ad Spot

Sunday, March 8, 2020

គម្រោងដ៏ធំរបស់ឧកញ៉ា សៀ ឬទ្ធី The Peak បានរំលាយកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនចិន ព្រោះបញ្ហាហិរញ្ញវត្ថុ

គម្រោងដ៏ធំរបស់ឧកញ៉ា សៀ ឬទ្ធី The Peak បានរំលាយកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនចិន ព្រោះបញ្ហាហិរញ្ញវត្ថុ



ភ្នំពេញ​ ៖ ក្រុមហ៊ុន អកស៍ឡី ជេម (OXLEY GEM(CAMBODIA)CO.,LTD)បានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (SGW) ដែលឱ្យក្រុមហ៊ុននេះ ធ្វើជាអ្នកម៉ៅការសាងសង់គម្រោងThe Peak។

ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន SGW និងដោយសារក្រុមហ៊ុន SGW គ្រប់គ្រងគម្រោង​មិន​ត្រឹម​ត្រូវ​ជាហេតុនាំឱ្យការសាងសង់គម្រោង ជួបប្រទះការលំបាក និងមានភាពយឺតយ៉ាវជាខ្លាំង។ ដូច្នេះដើម្បីចៀសវាង​ការយឺតយ៉ាវ​បន្ថែមទៀត ក្រុមហ៊ុន អកស៍ឡី ជេម បានសម្រេចចិត្តរំលាយកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW នាខែតុលា ឆ្នាំ២០១៩។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន អកស៍ឡី ជេម បានតែងតាំងក្រុមហ៊ុនសំណង់ថ្មីមួយទៀត សម្រាប់បន្តសាងសង់អគារ ពោលគឺក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) ដែលជាក្រុមហ៊ុនរដ្ឋចិន ដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំល្អ។

នៅពេលដែលកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW ត្រូវបានរំលាយ ក្រុមហ៊ុននេះមានកាតព្វកិច្ច​ក្នុងការចាកចេញ​ពីទីតាំងគម្រោង ដើម្បីឱ្យក្រុមហ៊ុន CRUCG ចូលកាន់កាប់ទីតាំងដើម្បីបន្តការសាងសង់គម្រោង។ ដូច្នេះ ក្រុមហ៊ុន CRUCG អាចនឹងចាប់ផ្តើមការងារសាងសង់គម្រោងបន្ត ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរជម្រាបផងដែរថា គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ៥៥ជាន់ ដែលរួមមានអគារមួយ សម្រាប់សណ្ឋាគារ និងការិយាល័យ និងអគារពីរទៀតសម្រាប់អគារស្នាក់នៅផ្សារទំនើប និងចំណតរថយន្តជាច្រើនជាន់ ដែលត្រូវបានអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន អកស៍ឡី ជេម (ខេមបូឌា) ខូ អិលធិឌី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oxley Holdings Limited។

No comments:

Post a Comment

Post Top Ad

Your Ad Spot