Breaking

Post Top Ad

Your Ad Spot

Sunday, March 8, 2020

ស្ពានពីជ្រោយចង្វារ-ស្វាយជ្រុំ អាចនឹងមានតម្លៃ ១០០លានដុល្លារដើម្បីឱ្យមានគុណភាពខ្ពស់ និងមានភាពលេចធ្លោជាងគេ

ស្ពានពីជ្រោយចង្វារ-ស្វាយជ្រុំ អាចនឹងមានតម្លៃ ១០០លានដុល្លារដើម្បីឱ្យមានគុណភាពខ្ពស់ និងមានភាពលេចធ្លោជាងគេ



ភ្នំពេញ​ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបង្ហើបប្រាប់ថា៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ដែលរាជរដ្ឋាភិបាលកំពុងស្នើសុំការជួយជ្រោមជ្រែងពីសំណាក់ប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ មានទំហំនៃការចំណាយលើការសាងសង់ស្ពាននេះ អាចកើនឡើងជិត១០០លានដុល្លារឯណោះ ដើម្បីធ្វើយ៉ាងណាឱ្យស្ពានមួយនេះមានគុណភាព និងសោភ័ណភាពគួរជាទីទាក់ទាញ។

លោកបានបន្តទៀតថា “ប្រសិនបើការសាងសង់នេះត្រឹមតែជាស្ពានសម្រាប់ឆ្លងធម្មតាដូចស្ពានមួយចំនួនទៀតនោះ ទំហំនៃការចំណាយអាចស្ថិតនៅក្នុងរង្វង់៥០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែខាងកូរ៉េ គេចង់សាងសង់ស្ពានថ្មី និងលើកដំបូងនៅកម្ពុជា (ស្ពានមិត្តភាពកម្ពុជា-កូរ៉េ) ឱ្យមានគុណភាពខ្ពស់ និងមានភាពទាក់ទាញខ្លាំង ដូច្នេះខ្ទង់ចំណាយអាចនឹងកើនឡើងជិត១០០លានដុល្លារ”។ ដោយកាលពីពេលកន្លងទៅ ក្រុមអ្នកជំនាញបច្ចេកទេសកូរ៉េ KOICA ធ្លាប់បានចុះមកធ្វើសិក្សាជាជំហានដំបូងរួចហើយ ប៉ុន្តែនៅមិនទាន់សម្រចជារបាយការណ៍នៅឡើយទេ។ បើតាមគំរោង គឺក្រោយពេលសាងសង់បញ្ចប់ ស្ពានមិត្តភាពកម្ពុជា កូរ៉េនេះ នឹងមានភាពលេចធ្លោជាងស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ទៅទៀត។

គួរជម្រាបផងដែរថា៖ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ដោយអះអាងថា ក្រោយពេលតភ្ជាប់ស្ពានរឆ្លងកាត់ទន្លេមេគង្គមួយខ្សែនេះរួចហើយ តំបន់ដែលស្ថិតនៅត្រើយខាងកើតរាជធានីភ្នំពេញមួយនេះ ជាពិសេសតំបន់អរិយក្សត្រ នឹងអាចកែប្រែមុខមាត់អភិវឌ្ឍន៍ក្លាយជាក្រុងរណបដ៏ទាក់ទាញ ដែលមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនកើតមានឡើង ដោយពេលនេះវិស័យដីធ្លីហាក់ដូចជាមានសន្ទុះកើនជាបណ្តើរៗហើយ៕

អត្ថបទ៖ ដារ៉ូ

No comments:

Post a Comment

Post Top Ad

Your Ad Spot