Breaking

Post Top Ad

Your Ad Spot

Monday, March 9, 2020

លោក តេង រិទ្ធីប្រាប់ពីកត្ដាធំៗ ដែលម្ចាស់អាជីវកម្មសំណង់ មិនអាចមើលរំលង​ ដើម្បីឱ្យគម្រោង ជោគជ័យ

លោក តេង រិទ្ធីប្រាប់ពីកត្ដាធំៗ ដែលម្ចាស់អាជីវកម្មសំណង់ មិនអាចមើលរំលង​ ដើម្បីឱ្យគម្រោង ជោគជ័យ



ភ្នំពេញ​ ៖ លោកលោក តេង រិទ្ធី ដែលជាស្ថាបនិក Glaming Pod Cambodia និងជាអ្នកប្រឡូកក្នុងវិស័យសំណង់ផងនោះ បានបង្ហើបប្រាប់ពីកត្តាចម្បងៗ មួយចំនួនដែលម្ចាស់អាជីវកម្មសំណង់មិនត្រូវធ្វើឱ្យមានការខ្វះខាត ឡើយដើម្បីឱ្យគម្រោងដំណើរការបានល្អនិងយូរអង្វែងផងដែរ។ កត្តាសំខាន់ៗទាំងនោះរួមមាន៖

កត្តាដែលធំបំផុតនោះ គឺជំនាញនៃសំណង់ លោកបានប្រៀបធៀបទៅនឹងហាងមួយដែលធំ មិន ប្រាកដថា មានភ្ញៀវចូលនោះទេ បើកន្លែងមិនស្អាត ម្ហូបមិនឆ្ងាញ់ សេវាកម្មក៏មិនល្អ ក៏មិនមភ្ញៀវចូលមកដែរ។មិនខុសពីសំណង់ បើគុណភាពសម្ភារៈប្រើប្រាស់មិនល្អគ្មានប្រភព ច្បាស់លាស់ គឺមិនអាចទៅរួចទេ។ហេតុនេះ ម្ចាស់សំណង់ត្រូវសិក្សាឱ្យល្អិតពីបច្ចេកទេស ទាក់ទងនឹងរបៀបរបបនៃទម្រង់ក្នុងការសាងសង់ឱ្យរឹងមាំ សម្ភារៈប្រើប្រាស់មានស្ដង់ដាល្អជាដើម។

លោកក៏បានលើកឡើងពីបទពិសោធន៍របស់លោកផ្ទាល់ដែលប្រឡូកក្នុងវិស័យសំណង់ជាង១០ ឆ្នាំ​ ហេតុនេះ លោកស្គាល់ពីបច្ចេកទេសច្រើនក្នុងវិស័យនេះ។នេះសបញ្ជាក់ថា ការសិក្សាសាងសង់សំណង់នេះក៏ត្រូវផ្សារភ្ជាប់ទៅនឹងបទពិសោធន៍ជាក់ស្ដែងផងដែរ។

អត្ថបទ៖ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot