Breaking

Post Top Ad

Your Ad Spot

Monday, March 9, 2020

អ្នកជំនាញអចលនទ្រព្យ ផ្ដល់៥ចំណុចចម្រើនដល់ការវិនិយោគដីធ្លី

អ្នកជំនាញអចលនទ្រព្យ ផ្ដល់៥ចំណុចចម្រើនដល់ការវិនិយោគដីធ្លី




ភ្នំពេញ​៖​ សម្រាប់អ្នករកស៊ីក្នុងវិស័យណាក៏ដោយ ត្រូវមានគោលការណ៍សម្រាប់អភិវឌ្ឍន៍ខ្លួន ដើម្បីជាកម្លាំងជំរុញចិត្តអោយខិតខំប្រឹងប្រែង តស៊ូគ្រប់ឧបសគ្គ ។ ជាទូទៅការរកស៊ី ឬការវិនិយោគមិនមែនងាយស្រួលដូចជានិយាយនោះទេ ត្រូវមានសកម្មភាព នឹងទម្លាប់រៀនសូត្រពីការងារនោះ ព្រោះបើគ្រាន់តែនិយាយងាយស្រួលនោះទេ ប៉ុន្តែធ្វើសកម្មភាពទើបពិបាក ។

តាមរយះលោក​បណ្ឌិត​ គឹម ហ៊ាង ​ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE បាន​លើក​ឡើង​ថា​៖ «នៅ​ក្នុង​វិស័យ​ដី​ធ្លី​គឺ​ក្នុង​ចំណោម​មនុស្ស​១០០​នាក់ ភាគរយ​ជោគ​ជ័យ​ មាន៩៧​ទៅ​៩៨​ភាគរយ​គឺ​គ្មាន​លុយ​នោះ​ទេ ហើយនៅក្នុងចំណោម​នោះ​មាន​មួយ​ទៅ​ពីរ​នាក់ប៉ុណ្ណោះដែល​អាច​រកបាន​ត្រឹម​តែ​មួយ​រស់ៗ ហើយ​មានតែ​​ម្នាក់​ប៉ុណ្ណោះ​អាច​ក្លាយ​ជា​អ្នក​មាន​តែ​ម្ដង។ ហើយលោកបានបង្ហើបគន្លឹះ៥ចំណុច ដើម្បីជាគោលដៅក្នុងការជោគជ័យោនៅលើវិស័យដីធ្លីដោយគន្លឹះនីមួយៗមាន៖

ទី១-​ បុគ្គល​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ៖មាន​ន័យ​ថា​ បុគ្គល​នោះ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ចំណេះ​ដឹង​ត្រឹម​ថ្នាក់​មហាវិទ្យាល័យ​ដែរ ដោយ​ក្នុង​នោះ​អ្នក​ត្រូវ​យល់​ដឹង​ផ្នែក​ភូមិសាស្រ្ត យល់​ដឹង​អំពី​សេដ្ឋកិច្ច យល់​ដឹង​អំពី​និន្នាការ​នយោបាយ យល់​ដឹង​អំពីការ​អភិវឌ្ឍ​ទីក្រុង យល់​អំពី​អត្តចរឹត​របស់​មនុស្ស ចេះ​ភាសា​បរទេស ទាំង​នេះ​សុទ្ធ​តែ​ជា​ចំណេះ​ដឹង​ទូទៅ​ដែល​អ្នក​ត្រូវ​មាន។

ទី​២- ​​ត្រូវ​មាន​ចំណេះ​ដឹង​ដី​ធ្លី ឬ​ចំណេះ​ដឹង​ជំនាញ៖គឺ​អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​ចេះ​វាយ​តម្លៃ​ដីធ្លី ចេះ​ទិញ​ដីធ្លី ព្រម​ទាំង​ត្រូវ​ចេះ​គិត​គូរ​ដល់​អ្នក​ដទៃ ពោល​គឺ​ចាំ​បាច់​ត្រូវ​តែ​មាន​ជំនាញ​វិជ្ជា​ជីវៈ​ច្បាស់​លាស់​នៅ​ក្នុង​វិស័យ​នេះ។

ទី៣- ត្រូវ​ចេះមាន​ទំនាក់​ទំនង​៖ឧទាហរណ៍​ថា​អ្នក​លក់​របស់​ដែល​មាន​តម្លៃ​១លាន​ដុល្លា តែ​បើ​សិន​ជា​អ្នក​មិន​ស្គាល់​អ្នក​ធំ​ មិន​ស្គាល់​អ្នក​ដែល​មាន​លុយ​ផង​តើ​អ្នក​លក់​ធ្វើ​ម៉េច​នឹង​ដាច់​ ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​តែ​មាន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​ឱ្យបាន​ទូលំទូលាយ​មិន​ថា​អ្នក​ធំ​ អ្នក​តូច ឬ​អ្នក​មាន​អ្នក​ក្រ​នោះ​ឡើយ។

ទី៤-លោក​បណ្ឌិត​បាន​លើក​ឡើង​ថា អាជីវកម្ម​ប្រភេទ​នេះ​ប្រៀប​ដូច​ជា​ការ​ដាំ​ដើម​ត្នោត​ដែរមាន​ន័យ​ថា ​មិន​មែន​យើង​រកស៊ី​ភ្លាម​បាន​លុយ​ភ្លាម​នោះ​ទេ លោក​បន្ត​ថា​សម្រាប់​លោក​ លោក​បាន​ចំណាយ​ពេល​រហូត​ដល់​១២​ឆ្នាំ​ក្នុង​ការ​វិនិយោគនេះដើម្បីទទួលបានបទពិសោធន៍កាន់តែច្រើន​ ដោយ​ឡែក​សម្រាប់​មនុស្ស​មួយ​ចំនួន​វិញ​ទើប​តែ​ចាប់​ផ្ដើម​បាន​រយៈបេល ​១ឆ្នាំ​ជាងសោះ ហើយ​ចង់​ក្លាយ​ជា​អ្នក​មានតែម្តង ​គឺ​ពិត​ជា​មិន​អាច​នោះទេ ដូច្នេះ​អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ចិត្ត​អំណត់​ក្នុង​ការ​រង់ចាំ។

ទី៥- មាន​ទេពកោសល្យ​៖ "មនុស្ស​មួយ​ចំនួន​រកស៊ី​អ្វី​ក៏​ខាត​ដែរ​ ប៉ុន្តែ​មក​រកស៊ី​ក្នុង​វិស័យ​នេះ​បែរជា​ចំណេញ ខ្ញុំ​លក់​បាន​ច្រើន​មិន​មែន​ខ្ញុំ​ពូកែ​នោះ​ទេ បុគ្គលិក​របស់​ខ្ញុំ​ខ្លះ​គាត់​និយាយ​ថា​មេ​មិន​សូវ​ពូកែ​ទេ​តែ​ហេតុ​អី​មេ​អាច​លក់​បាន​ច្រើន​ ខ្ញុំ​ថា​មក​ពី​មាន​ដុង(ទេពកោសល្យ)​ ទោះ​បី​ជា​ប្អូន​ចេះ​ច្រើន​ជាង​ខ្ញុំ​មែន​ប៉ុន្តែ​បើ​ប្អូន​គ្មាន​ដុង​ខាង​លក់​ទេ​ប្អូន​លក់​យ៉ាងម៉េច​នឹង​ដាច់" នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌឹត គឹម ហ៊ាង៕

អត្ថបទដោយ៖ ដារ៉ូ

No comments:

Post a Comment

Post Top Ad

Your Ad Spot