Breaking

Post Top Ad

Your Ad Spot

Tuesday, March 10, 2020

ក្រសួងចេញសេចក្ដីបំភ្លឺបន្ថែម ជុំវិញការលើកលែងពន្ធប្រថាប់ត្រា ដោយសារមានពលរដ្ឋភាគច្រើននៅមានចម្ងល់

ក្រសួងចេញសេចក្ដីបំភ្លឺបន្ថែម ជុំវិញការលើកលែងពន្ធប្រថាប់ត្រា ដោយសារមានពលរដ្ឋភាគច្រើននៅមានចម្ងល់



ភ្នំពេញ​ ៖ បន្ទាប់ពីមានការសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំអនុវត្តលេខ ០០២ សហវ​ ចុះថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីវិធានការលើកទឹកចិត្ត ផ្នែកពន្ធដាដើម្បីកាត់បន្ថយការប៉ះពាល់លើវិស័យសណ្ឋាគារ ផ្ទះសំណាក់និងវិស័យអចលនទ្រព្យ អគ្គនាយកដ្ឋានពន្ធដាសង្កេតឃើញថា មានសាធារណជននិង ម្ចាស់អចលទ្រព្យជាច្រើនមានបំណងចង់ផ្ទេរកម្មសិទ្ធិ ឫសិទ្ធិកាន់កាប់អចលនទ្រព្យ នៅមាចម្ងល់ទាក់ទងនឹង ការអនុវត្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ​ឫសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) បានស្នើរសុំការបំភ្លឺបន្ថែម ទៅកាន់អគនាយកដ្ឋានពន្ធដាជាបន្តបន្ទាប់។

ក្នុងសេចក្ដីបំភ្លឺយ៉ាងលម្អិត របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា ក្នុងការលើកលែងពន្ធប្រថាប់ត្រានេះ គឺធ្វើការអនុវត្តចំពោះលំនៅដ្ឋានគ្រប់ប្រភេទ ដែលមានតម្លៃស្មើឫ ទាបជាង ៧០០០០ ដុល្លារអាមេរិក ហើយត្រូវបានទិញពីក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឫនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រមទាំងបានចុះបញ្ជីពន្ធដារនិងមានលេខអត្តសញ្ញាណកម្មសារពើពន្ធត្រឹមត្រូវ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ និងត្រូវមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងកំឡុងពេលនេះ។

បន្ថែមពីលើនេះ សេចក្ដីប្រកាសដដែលក៏បានបញ្ជាក់ដែរដា រាល់ការទិញលក់លំនៅឋានជាធ្មតា ដែលមិនមែនជាកម្មវត្ថុនៃការនែនាំខាងលើ ដូចជាការទិញលក់ទូទៅពីម្ចាស់លំនៅឋានមួយទៅម្ចាស់លំនៅឋានមួយទៀត ត្រូវជាប់ពន្ធប្រថាប់ត្រាធម្មតា ។

ក្នុងនោះផងដែរ ក្រសួងបានលើកឧទាហរណ៍ ដើម្បីបញ្ជាក់បន្ថែមដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ ដូចមានក្នុង សេចក្ដីបំភ្លឺខាងក្រោមនេះ៖

No comments:

Post a Comment

Post Top Ad

Your Ad Spot