ក្រុងប៉ោយប៉ែតឆ្នាំ២០២០ មានសញ្ញាណល្អឡើងវិញ ក្រោយចិនចាកចេញ តម្លៃដីធ្លីឡើងខ្ពស់ជាងមុន
តែបើទោះបីជាយើងណា នាដើមឆ្នាំ២០២០នេះ ក្រុងប៉ោយប៉ែតហាក់មានសញ្ញាណបណ្ដើរៗ ដោយយើងឃើញថា មានវិនិយោគិនបរទេស ក៏ដូចជាការសាងសង់នានាហាក់មានសន្ទុះឡើងវិញ។
ជាក់ស្ដែង តាមការលើកឡើងពីលោកជា បូណាន បានប្រាប់Business Cambodiaថា ប៉ោយប៉ែតនៅតែមានសេដ្ឋកិច្ចល្អ បើមិនរាប់បញ្ចូល សំណង់ និងអាជីវកម្មកើតឡើងថ្មីដែលទាក់ទងដោយផ្ទាល់ជាមួយជនជាតិចិន
ដោយសារអំណោយផលទីតាំងភូមិសាស្ត្រច្រកអនត្តរជាតិធំជាងគេរបស់ប្រភេទកម្ពុជាដែលមានទំហំសេដ្ឋកិច្ចរាប់ម៉ឺនលានដុល្លាក្នុងមួយឆ្នាំៗ មជ្ឃមណ្ឌលកំសាន្តកាស៊ីណូធំៗជាងដប់កន្លែងដែលស្រូបទាញទេសរណ៍ជនជាតិថៃមកកំសាន្តផ្សងសំណាងមិនដាច់និងផ្តល់ការងារដល់រាប់ពាន់កន្លែង។
លោកជា បូណានក៏បានប្រាប់ថា “នៅក្នុងឆ្នាំ២០២០នេះ សំណង់ដែលបានជាប់គាំងខ្លះ ត្រូវបានសាងសង់បន្ដ ដោយឡែកសំណង់ថ្មីៗមិនទាន់ពុះកញ្ជ្រោលខ្លាំងដូចឆ្នាំចាស់នោះទេ រីឯស្ថានភាពវិនិយោគអចលនទ្រព្យហាក់ផុសផុលខ្លាំង ដោយសារមានវិនិយោគិនថ្មីៗចូលកវិនិយោគ ហើយតម្លៃដីធ្លីឡើងថ្លៃជាងឆ្នាំមុនទៅទៀត” ។
លោកក៏បានប្រាប់បន្ដថា ប៉ោយប៉ែតនៅមានគម្រោងរដ្ឋចំនួនពីរទៀតដែលមិនទាន់ដំណើរការនៅឡើយគឺច្រកស្ទឹងបទ និងអូនាងនៅតែជាក្តីសង្ឃឹមរបស់អ្នកវិនិយោគក្នុងតំបន់នេះដែលជួយបន្ថែមគុណតម្លៃលើវិស័យអចលនទ្រព្យលើកលែងអចលនទ្រព្យលាបក្រែមថែមម្សៅ តែទោះបីយ៉ាងណាជនរងគ្រោះអាចជាអ្នកទិញជាជាងអ្នកលក់ ដូច្នេះអ្នកទិញគួរពិចារណា ភូមិសាស្ត្រដែលសមស្របជាមួយលទ្ធភាព និងតម្រូវការប្រើប្រាស់របស់ខ្លួន។
អត្ថបទដោយ៖ នឹម ផានុន


No comments:
Post a Comment