Breaking

Post Top Ad

Your Ad Spot

Wednesday, March 11, 2020

ក្រុមហ៊ុនចិនមួយនឹងមកវិនិយោគនៅខេត្តបាត់ដំបងលើការកែច្នៃសំរាម បំប្លែងទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុនចិនមួយនឹងមកវិនិយោគនៅខេត្តបាត់ដំបងលើការកែច្នៃសំរាម បំប្លែងទៅជាថាមពលអគ្គិសនី

ភ្នំពេញ​ ៖ ក្រុមហ៊ុន ZHENGHAINA INDUSTRY CO,.LTD. នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចាប់ផ្តើមវិនិយោគលើការកែច្នៃសំរាម ឱ្យទៅជា ថាមពល អគ្គិសនីនៅខេត្តបាត់ដំបង បន្ទាប់ពីមានការសិក្សារួចរាល់។

តាមរយៈលោកសឿម ប៊ុន រិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថា៖ “បច្ចុប្បន្នយើងមានក្រុមហ៊ុនប្រមូលសំរាមក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន មួយនេះ មិនមានលទ្ធភាពក្នុងការកែច្នៃសំរាមទេ។ ដោយក្រុមហ៊ុនជាអ្នកប្រមូលសំរាម ដឹកយកមកចាក់ទុកនៅទីលានចាក់សំរាម រួចក៏ ធ្វើដុត កំទេចចោល ដែលធ្វើឱ្យផ្សែងបក់ចូលមកក្រុងបាត់ដំបង និងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការរអ៊ូរទ្រាំផងដែរ”។

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២០កន្លងមក​ នេះនៅក្នុងជំនួបពិភាក្សារវាងលោកសឿម ប៊ុន រិទ្ធិ អភិបាលរងខេត្តបាត់ដំបងជាមួយលោ​ក GU CHUNYAO និង លោក HE YUNLU ដែលជាតំណាងក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន បាន សម្តែងនូវការសប្បាយរីករាយ ក្នុងការរៀបចំអនុវត្តគម្រោងប្រមូលសំរាមនៅក្រុង​បាត់ដំបង។

លោកបន្តទៀតថា៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន ZHENGHAINA INDUSTRY CO,.LTD. នៃសាធារណរដ្ឋប្រជាមានិតចិន បាន ទទួល ជួបពិភាក្សាជាមួយ លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តរួចម្តងមកហើយ និងមានការគាំទ្រចំពោះ ការចុះសិក្សា របស់ ក្រុមហ៊ុន ដែលចង់ធ្វើការវិនិយោគប្រមូល ការកែច្នៃសំរាម និងការបំឡែងសំរាមជាថាមពលអគ្គិសនីផងដែរ។ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក្រុមហ៊ុនបានចុះធ្វើការសិក្សាតាមបណ្តាក្រុង ស្រុកចំនួន១២ អំពីការយល់ដឹង ការទុកដាក់សំរាមនៅតាម ទីប្រជុំ ជនផងដែរ។

នេះបើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានបានបង្ហាញឱ្យដឹងថា តាមបណ្តាខេត្ត-រាជធានីធំៗ ដែលផលិតបរិមាណសំរាម ច្រើនក្នុង នោះ រាជធានីភ្នំពេញ ប្រមាណជាង៣ពាន់តោនក្នុង១ថ្ងៃ។ ក្រុងព្រះសីហនុប្រមាណ៧០០តោនក្នុង១ថ្ងៃ។ ក្រុងសៀម​រាប៣៨០តោនក្នុង១ថ្ងៃ។ ដោយឡែកនៅក្នុងក្រុងបាត់ដំបង ប្រមាណពី១៣០ទៅ១៥០តោនក្នុងមួយថ្ងៃ។ សំរាមទាំងនោះ៦៥% ជាសំណល់សរីរាង្គ និង៣៥%គឺជា សំណល់ ប្លាស្ទិក។

​គួរបញ្ជក់ផងដែរថា៖ ឯកឧត្តម ​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការស្វាគមន៍​ជាខ្លាំង​ នូវ​គម្រោង​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ដែល​មើលឃើញ​ខេត្តបាត់ដំបង​ ជា​ខេត្ត​គោលដៅ​របស់ខ្លួន ។ ​ដោយ​ ឯកឧត្តម ក៏បាន​ជំរុញ​ទៅ​ខាង​ក្រុមហ៊ុន សហការ​ជាមួយ​អាជ្ញាធរខេត្ត ​ចុះ​ទៅតាម​បណ្ដា​ស្រុក ​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែមទៀត មុននឹង​ឈាន​ដល់​ការព្រមព្រៀង​ផ្នែក​ផ្លូវច្បាប់ ​និង​ផ្នែក​បច្ចេកទេស ហើយ​ធ្វើ​ឲ្យ​គម្រោង​ទទួល​បាន​ផល​ផ្លែផ្កា ។

អត្ថបទ៖ ដារ៉ូ

No comments:

Post a Comment

Post Top Ad

Your Ad Spot