ផ្សារទំនើបឡាក់គី នៅជ្រោយចង្វារត្រូវបញ្ជាឱ្យរកទីតាំងថ្មី ខណៈពេលដែលបើកបាន១ខែជាងទៅហើយ
ប្រភពដដែលបានបញ្ជាក់ថា ផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ធ្វើការរុះរើ និងរកទីតាំងថ្មី ព្រោះតែទីតាំងបច្ចុប្បន្នដែលបានសាងសង់រួចរាល់ ១០០%នោះ មិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើបឡើយ ដោយសារទីតាំងមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍នៅរង្វង់មូល ព្រហ្មបាយ័ន។
លិខិតជូនដំណឹងនេះដែរបានទុកពេលអោយលោកស្រី ហេង ភួងអ៊ាង ដែលជាតំណាងក្រុមហ៊ុន ឌីអេហ្វអាយ ឡាក់គឺ ប្រាយវេត លីមីធីត (សាខាជ្រោយចង្វារ) អោយធ្វើការស្វែងរកទីតាំងថ្មី ក្នុងរយៈពេល ១ខែ ចាប់ពីថ្ងៃជូនដំណឹង៕
អត្ថបទដោយ៖ នឹម ផានុន


No comments:
Post a Comment