រដ្ឋមន្ត្រី ដីធ្លី ជា សុផារ៉ា ផ្តាំថា មុនយកលុយទិញដី ត្រូវច្បាស់៣ចំណុចនេះសិន កុំឱ្យចេះតែចាញ់បោកគេ
កាលពី ថ្មី ៗ កន្លង ទៅ នេះ លោក ទេស រដ្ឋមន្ត្រី ជា សុ ផា រ៉ា រដ្ឋមន្ត្រីក្រសួង ដែនដី នគរូបនីយ៍កម្ម និង សំណង់ បាន លើក ឡើង ខ្លាំង ៗ ថា នៅ ភ្នំពេញ សព្វថ្ងៃ មាន ក្រុម មនុស្ស បោកប្រាស់ ច្រើន ដែល ក្រសួង កំពុង ដោះស្រាយ ។
បើ តាម ឯកឧត្តម ជា សុ ផា រ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា លោក មិន លើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ឱ្យទៅ ទិញ ដី ផ្ទះ ទាំងនោះ ទេ ហើយមុន នឹង ទិញ ត្រូវ ពិនិត្យ មើល ក្រុមហ៊ុន ឱ្យ បាន ច្បាស់លាស់ បើ គ្រាន់តែ ជា បុគ្គល ម្នាក់ ប្រជាពលរដ្ឋ មិន គួរ ប្រថុយ ទិញយកនោះទេ។
បើ តាម លោក ជា សុ ផា រ៉ា បានឲ្យដឹងផងដែរថា ដើម្បី ចៀស សវាង ករណី ទិញ ដី ឫ ផ្ទះ ចាញ់បោក គេ ត្រូវ សិក្សា ទៅ លើ បញ្ហា មួយ ចំនួន ដូច ខាងក្រោម ៖
១- ត្រូវ សិក្សា ផ្លូវច្បាប់ ឱ្យ បាន ច្បាស់លាស់៖
ការសិក្សាផ្លូវច្បាប់ឲ្យបានច្បាស់លាស់ គឺជារឿងសំខាន់ ថា តើ ដី នៅ តំបន់ នោះ ស្ថិត នៅ ក្នុង ដី ស្របច្បាប់ឬទេ ? តើ មានច្បាប់ អនុញ្ញាត ឱ្យ ពុះ លក់ ឬ ក៏ អត់?តាម រយៈ ការ ស៊ើបសួរ ពី អាជ្ញាធរ និង មេ ភូមិ មេឃុំ ជាដើម ។
២. អំពីក្រុមហ៊ុន
អ្នកត្រូវដឹងថា តើក្រុមហ៊ុននោះជាក្រុមហ៊ុនអ្វី មានចុះបញ្ជីច្បាស់លាស់ឬទេ? ក្រុមហ៊ុនធ្លាប់មានបញ្ហា ទំនាស់ជមួយអតិថិជនពីមុនមកឬទេ?
៣-ជារឿងដែលសំខាន់មួយទៀត ត្រូវ ពិចារណា ថា ដី ឫ ផ្ទះ លក់ ថោក ៗ គ្មាន ការ ប្រាក់ គ្មាន ប្រាក់ កក់ នោះ ប្រាកដជា មិន អាច ទុកចិត្ត បាន ទេ ទោះ តម្លៃ ត្រឹម ៥ ០០០ ដុល្លារ ឫ ៦ ០០០ ដុល្លារ តែ នេះ ជា លុយ ដែល ប្រជាពលរដ្ឋ ខំរ កដោយ លំបាក ជា ញើស ជា ឈាម យក ឱ្យ គេ ស្រួល ៗ ម្ល៉េះ? ។
កន្លងមក ឯកឧត្តម រដ្ឋមន្រ្តី ធ្លាប់លើកឡើងផងដែរថា «បើ អត់ លុយ កុំ ទិញ ផ្ទះ អត់ លុយ ត្រូវ តែ ទិញ ដី អ្នក ចង់ មាន មាន តែ ទិញ ដី ទេ។ បើ អត់ មាន ផ្ទះ ខ្ញុំ ថា ចង តង់ ចង ស្បូវ ២០ ទៅ ៣០ កណ្តប ធ្វើ ចង្ក្រាន បាយ ដេក វៀន ទៅ វា ក៏ នៅ តែ គ្រាន់ បើ។ ថ្ងៃ ក្រោយ ដី នេះ ឡើង ថ្លៃ យើង ក្លាយ ជា អ្នក មាន។ ផ្ទុយ ទៅ វិញ បើ យើង ទិញ ផ្ទះ អត់ ប្រយោជន៍ ទេ រស់នៅ អន់ចុះ ប៉ុន្តែ ភ្ជាប់ ជា មាន ការ ដាំដុះ ដី កើត មិន ងាយ ទេ តែ មនុស្ស ងាយ នឹង កើត»។
អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ


No comments:
Post a Comment