Breaking

Post Top Ad

Your Ad Spot

Friday, March 13, 2020

ផ្លូវជាតិលេខ៥៥ រាងដូចអន្ទង់អាំង សម្ដេចតេជោ ដាក់រហស្សនាមថ្មីទៅជាផ្លូវបុប្ផាលាក់ខ្លួនវិញ

ផ្លូវជាតិលេខ៥៥ រាងដូចអន្ទង់អាំង សម្ដេចតេជោ ដាក់រហស្សនាមថ្មីទៅជាផ្លូវបុប្ផាលាក់ខ្លួនវិញ



ភ្នំពេញ​ ៖ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា គឺផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ។

នាថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនៃផ្លូវជាតិលេខ៥៥។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ៖ ផ្លូវជាតិលេខ៥៥ ពីមុនគេហៅថា ផ្លូវជាតិលេខ៥៦ ហេតុអ្វីបានជាប្តូរឈ្មោះលេខផ្លូវបែបនេះ? គឺដោយសារតែ ពេលប្តូរអ្នកគ្រប់គ្រងម្តង ប្តូរឈ្មោះម្តងៗ ទើបធ្វើឱ្យទីតាំងនៅក្នុងផែនទីមានការយល់ច្រលំ។ សម្តេចបានបន្ថែមឱ្យដឹងទៀតថា៖ “តាំងពីកសាងផ្លូវជាតិលេខ៥៥ នេះរួចមក បងប្អូនយើងភាគច្រើនហៅផ្លូវនេះថាជាផ្លូវអន្ទង់អាំង ព្រោះរាងវាដូចអន្ទង់អាំងដោតចង្កាក់មែន

ប៉ុន្តែពេលនេះគឺត្រូវប្តូរឈ្មោះពីផ្លូវអន្ទង់អាំងមកជាផ្លូវបុប្ផាលាក់ខ្លួនវិញ ព្រោះផ្លូវនេះមិនមានអ្នកងាយទៅដល់នោះទេ ”។ ហើយសម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅលេងទីនោះឱ្យបានច្រើនកុះករ ព្រោះទីនោះផ្លូវក៏បានធ្វើស្អាតហើយ នឹងអមទៅដោយទេសភាពស្រស់បំព្រងទៀតផង។

អត្ថបទដោយ៖ ដារ៉ូ


No comments:

Post a Comment

Post Top Ad

Your Ad Spot