Breaking

Post Top Ad

Your Ad Spot

Saturday, March 14, 2020

ឯកឧត្តម ជា សុផារ៉ា នឹងដាក់ពាក្យបណ្តឹង ឱ្យចាត់វិធានយ៉ាងធ្ងន់ធ្ងរចំពោះម្ចាស់សំណង់ដែលសាងសង់គ្មានច្បាប់

ឯកឧត្តម ជា សុផារ៉ា នឹងដាក់ពាក្យបណ្តឹង ឱ្យចាត់វិធានយ៉ាងធ្ងន់ធ្ងរចំពោះម្ចាស់សំណង់ដែលសាងសង់គ្មានច្បាប់





ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង បានថ្លែងសង្កត់ធ្ងន់ៗថា តាមបណ្តារាជធានីខេត្ត ត្រូវបង្កើនការគ្រប់គ្រងសំណង់អគារផ្សេងៗ ពិសេសសំណង់អគារធំៗ ខ្ពស់ៗ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស នៃការសាងសង់ ពីព្រោះ លោកបានព្រមានថា នឹងប្តឹង ទៅកាន់ ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការលើម្ចាស់សំណង់ដែលអត់មានច្បាប់ចាប់ពីពេលនេះទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានបញ្ជាក់ថា៖ បើតាមរបាយការណ៍នៅឆ្នាំ២០១៩ និង២០២០នេះ កត់សម្គាល់ឃើញថា សំណង់ អគារមានភាពរស់រវើកដោយសារការចូលរួមចំណែកកែលម្អទ្រទ្រង់ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនា របស់ សម្តេចតេជោ ហ៊ុន សែន។

ហើយលោកក៏បានកោតសសរសើរចំពោះរដ្ឋបាលខេត្ត ដែលខិតខំកែលម្អលើកកម្ពស់សោភ័ណភាពទីប្រជុំជនទីរួមខេត្ត ដែលបានដាក់ភ្លើង បំភ្លឺផ្លូវនាពេលរាត្រី ធ្វើសួនច្បារ បង្កើតកម្មវិធីសប្បាយៗ សម្រាប់ប្រជាពលរដ្ឋមកជួបជុំលេងកំសាន្តក្រោមម្លប់សន្តិភាព ព្រមទាំងជំរុញ ឱ្យបន្ តលើការងារនេះបន្ថែមទៀត ហើយលោកក៏បានថ្លែងថានឹងរ៉ាប់រងគាំទ្រសាងសង់ទាំងស្រុង មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមជាមួយ នឹង អគារ ថ្មី និងមានភាពទំនើបកម្ម។

ជាមួយនឹងការរីកចម្រើនលើពហុវិស័យ ការងារបន្តកសាងស្ថាបនាអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ក្រុងនៃទីរួមខេត្ត គឺជា កិច្ចការ ជាអាទិភាព ដែលត្រូវគិតគូរយកចិត្តទុកដាក់ជាចម្បង តាមគម្រោងផែនការតម្រូវការ និងសំណូមពរជាក់ស្តែងផងដែរ៕

អត្ថបទ៖ ដារ៉ូ

No comments:

Post a Comment

Post Top Ad

Your Ad Spot