Breaking

Post Top Ad

Your Ad Spot

Monday, March 16, 2020

ក្រោយសម្តេចស្នើសុំ បុរី ឡេងណាវ៉ាត់ត្រា ក្លាយជាបុរីទី១ ដែលមិនយកការប្រាក់ បង់រំលស់ផ្ទះរយៈពេល១ឆ្នាំ

ក្រោយសម្តេចស្នើសុំ បុរី ឡេងណាវ៉ាត់ត្រា ក្លាយជាបុរីទី១ ដែលមិនយកការប្រាក់ បង់រំលស់ផ្ទះរយៈពេល១ឆ្នាំ



ភ្នំពេញ​ ៖ «ដើម្បីគាំទ្រ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលលើកលែងពន្ធប្រថាប់ត្រាសម្រាប់រយៈពេល១ឆ្នាំ ក្រុមហ៊ុនរបស់ខ្ញុំសម្រេចថានឹងមិនយកការប្រាក់ ការបង់រំលស់ផ្ទះរយៈពេល១ឆ្នាំ បានន័យថាអតិថិជនចាស់ទាំងអស់ ដែលពួកគាត់បានទិញដោយបង់រំលស់ គឺក្រុមហ៊ុនអត់គិតការប្រាក់រយៈពេល១ឆ្នាំ»។ នេះបើតាមការលើកឡើងរបស់ឧកញ៉ា ឡេងណាវ៉ាត់ត្រា។

ការអភិវឌ្ឍប្រភេទលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនចំណូលទាប និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តគួរឲ្យកត់សម្គាល់ខណៈដែល តម្រូវការផ្ទះសម្បែងសម្រាប់ប្រជាពលរដ្ឋបាននិងកំពុងបន្តមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។

ស្របទៅ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ស្នើរដល់ម្ចាស់ក្រុមហ៊ុនសាងសង់លំនៅដ្ឋាននានា ឱ្យសហការជាមួយរាជរដ្ឋាភិបាលដើម្បីបញ្ជុះតម្លៃដល់ប្រជាពលរដ្ឋ” ដើម្បីឱ្យប្រជាពលរដ្ឋដែលមានចំណូលកម្រិតមធ្យម និងចំណូលកម្រិតទាប អាចមានលទ្ធភាពទិញផ្ទះដោយមិនចាច់បង់ពន្ធនោះទេ។

គួរជម្រាបផងដែរថា៖ នេះគឺជាឱកាសល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលអាចកាត់បន្ថយប្រាក់ចំណូលបានមួយកម្រិតដោយ​មិនចាំបាច់បង់​ពន្ធ សម្រាប់បងប្អូនដែលចង់ទិញផ្ទះល្វែងនៅ។

No comments:

Post a Comment

Post Top Ad

Your Ad Spot