ស្ងាត់ៗសណ្ឋាគារតម្លៃជិត២០០លានដុល្លារ នៅព្រះសីហនុបានបើកសម្ភោធន៍ជាផ្លូវការ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ ជីងប៉ី កួយជូ ដែលមានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ជីងប៉ី កួយជូ ជាសណ្ឋាគារដ៏ធំជាគេក្នុង ចំណោម គម្រោងជាច្រើនទៀត នៃ ជីនប៉ី គ្រប់ ដែលមានទុនចំណាយសរុប ១៨០ លានដុល្លារអមេរិក ក្រោមការវិនិយោគរបស់វិនិយោគចិន ហើយក៏ជាសណ្ឋាគារមូលដ្ឋានដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ចំពោះសណ្ឋាគារដ៏ល្អប្រណិតដែលមាន បន្ទប់ ចំនួន១៩២ មួយនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាច្រើនពាន់កន្លែង និងផ្ដល់នូសេវាកម្មថ្មីៗប្លែកៗជាច្រើន សម្រាប់អតិថិជន ជាពិសេសគឺ មានទីតាំងដីល្អ នៅជាប់ឆ្នេរដ៏ធំនៃទឹកដីរាជសី។
គួរជម្រាបផងដែរថាក្រុមហ៊ុន ជីន ប៉ី គ្រប់ បានចាប់ផ្ដើមមានមូលដ្ឋាននៅកម្ពុជា ក្នុងឆ្នាំ២០១៦ ដោយបានវិនិយោគ លើគម្រោងជាច្រើនប្រភេទ ដូចជា សណ្ឋាគារ រីហ៊្សត និងការស៊ីណូជាដើម ដែលមានដូចជា Bei Casino & Hotel ,Jin Bei Palace Hotel និងJin Bei Artisan Hotel ដែលសរុប ទំហំវិនិយោគប្រជា ៣០០ លានដុល្លារអាមេរិក។
លើសពីនេះទៅទៀត ជីន ប៉ី គ្រប់ ក៏បង្ហាញពីមហិច្ឆតារបស់ខ្លួនថា នឹងនាំយកបទពិសោធន៍ថ្មី មកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយនឹងពង្រីកខ្លួនទៅក្រៅប្រទេសកម្ពុជាបន្ថែមទៀត ផងដែរ។ ដោយក្រុមហ៊ុននេះបានដាក់ចេញនូវ ប្រយោគមួយឃ្លាថា “ចាប់ផ្ដើមនៅប្រទេសកម្ពុជា ឆ្ពោះទៅកាន់ពិភពលោក”។


No comments:
Post a Comment