Breaking

Post Top Ad

Your Ad Spot

Saturday, March 7, 2020

ក្រសួងទេសចរណ៍បានស្នើ ទៅរដ្ឋាភិបាលឱ្យ បើកដំណើរការព្រលានយន្តហោះនៅបាត់ដំបងឡើងវិញ

ក្រសួងទេសចរណ៍បានស្នើ ទៅរដ្ឋាភិបាលឱ្យ បើកដំណើរការព្រលានយន្តហោះនៅបាត់ដំបងឡើងវិញ



ភ្នំពេញ​ ៖ សន្និបាតក្រសួងទេសចរណ៍ បានដាក់សំណើរឱ្យបើកដំណើរការព្រលានយន្តហោះបាត់ដំបងឡើងវិញ ខណៈពេលដែរកំណើនទេសចរកំពុងតែមានសន្ទុះឡើងវិញ។

នៅក្នុងសន្និបាតបូកសរុបការងារ របស់ក្រសួងទេសចរណ៍ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ មានការលើកឡើងជាមតិយោបល់ថា គួរតែស្ដារ និងបើកដំណើរការព្រលាន យន្តហោះខេត្តបាត់ដំបងឡើងវិញ ខណៈចរន្តទេសចរទៅកាន់ខេត្តនេះ កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានអ្នកវិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង មានបំណងចង់មក​វិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបងនេះផងដែរ។ បើតាមការឱ្យដឹងក្នុងជំនួបរវាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាមួយលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅ​សាលាខេត្តបាត់ដំបង។

នៅគោលបំណបងនៃជំនួបពិភាក្សានេះគឺ លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញអំពីគម្រោងជូន ឯកឧត្តម អភិបាលខេត្ត ហើយលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នកដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។

លោកបន្តថានេះក៏ជាការជួយជំរុញឱ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។ ឯកឧត្តម បានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាម​បណ្តាខេត្តមួយចំនួនទៀត៕

No comments:

Post a Comment

Post Top Ad

Your Ad Spot