ឯកឧត្តម ស៊ុន ចាន់ថុល ៖ ផ្លូវជាតិធំៗ ចំនួន៣ខ្សែឆ្លងកាត់៣ខេត្ត នឹងត្រូវសាងសង់នាពេលឆាប់ៗនេះ
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «គម្រោងបីនេះបានចរចារសព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅចុះហត្ថលេខាដើម្បីទទួលប្រាក់កម្ចី គ្រោងសាងសង់នៅពេលណា វាស៊ីសងលើក្រសួងសេដ្ឋកិច្ចទទួលបានប្រាក់ពេលណាយើងបើការដ្ឋានពេលនោះ»។ ហើយលោកបានបញ្ជាក់ទៀតថា ៖ “ប្រាក់កម្ចីបានចរចារួចហើយ ខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំនេះ ឬ ឆ្នាំក្រោយ ទើបអាចបើករដ្ឋានស្ថាបនាបានដោយចាក់ជាប្រភេទAC “។ ដោយឡែកចំពោះថវិកាសម្រាប់ការសាងសង់ផ្លូវនីមួយៗ ឯកឧត្តមមិនទាន់មានការបញ្ជាក់នៅឡើយទេ។
នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។
ចំពោះលោកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអះអាងថា៖ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ នាពេលបច្ចុប្បន្ននេះ កំពុងតែបង្ហាញពីសក្ដានុពល និងកំពុងទាក់ទាញលើការវិនិយោគលើគម្រោងជាច្រើន រួមមាន គម្រោងបង្កើតរោងចក្រ សហគ្រាស សិប្បកម្ម ឃ្លាំង និងគម្រោងដីឡូតិ៍ ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាភិបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរ៕
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment