Breaking

Post Top Ad

Your Ad Spot

Wednesday, March 18, 2020

រាជរដ្ឋាភិបាលបញ្ជាក់ច្បាស់ហើយ គ្មានឡើយថ្នាំព្យាបាលជំងឺ Covid-19 មកដល់ខ្មែរចុងខែនេះ

រាជរដ្ឋាភិបាលបញ្ជាក់ច្បាស់ហើយ គ្មានឡើយថ្នាំព្យាបាលជំងឺ Covid-19 មកដល់ខ្មែរចុងខែនេះ



ភ្នំពេញ​ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលបាន ផុសលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ ថា សុំច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”។

ដោយលោកបាន សរសេរលើ គណនេយ្យរបស់ខ្លួនថា “គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs ក្នុងនាម ខ្ញុំជាអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”។

​ ការពិត ខ្ញុំគ្រាន់តែលើកឡើងថា “ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩” តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ”។

អត្ថបទដោយ៖ ភោគ ម៉ារី 

No comments:

Post a Comment

Post Top Ad

Your Ad Spot