Breaking

Post Top Ad

Your Ad Spot

Thursday, March 19, 2020

ហ៊ឹម សីហា៖ ក្នុងព្យុះតែងមានកូនឱកាស ស្របពេលដីធ្លីហាក់ស្ងប់ស្ងាត់ គួរប្រមូលទិញទុក

ហ៊ឹម សីហា៖ ក្នុងព្យុះតែងមានកូនឱកាស ស្របពេលដីធ្លីហាក់ស្ងប់ស្ងាត់ គួរប្រមូលទិញទុក



ភ្នំពេញ​ ៖ អ្នកវិភាគក្នុងវិស័យអចលនទ្រព្យលោកហ៊ឹ​ម សីហា បានលើកឡើងឱ្យដឹងថា ខណៈពេលដែលមានវិបត្តិកើតឡើង ហើយដីធ្លីហាក់មានភាពស្ងប់ស្ងាត់នេះ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ គួរទិញអចលនទ្រព្យទុក ពិសេសគឺក្រុមហ៊ុនក្នុងស្រុក។

ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងក្រុមហ៊ុន The Dev Masters នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ លោក ហ៊ឹម សីហា អ្នកឮកវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យនិងជានាយក ក្រុមហ៊ុន Z1 Data Co., LTD បានលើកឡើងឱ្យដឹងថា “ជាធម្មតានៅក្នុងព្យុះវាមានកូនឱកាស មានន័យថាក្រុមហ៊ុន Local អាចមានលទ្ធភាពឈរជើងរឹងមាំ អីចឹងឱកាសមានច្រើនរូបភាព ទីមួយខាងក្រៅប្រទេស មិនសូវចាប់អារម្មណ៍ អីចឹងយើងជា Local អាចមានឱកាសវាយលុក”។

បន្ថែមពីលើនេះលោក បានបញ្ជាក់ថា សម្រាប់អ្នកវិនិយោគដែលមានលទ្ធភាព​ គួរប្រមូលទិញអចលនទ្រព្យទុក ខណៈពេលដែលស្ថានភាពពីភពលោក មិនប្រក្រតីបែបនេះ ម៉្យាងវាក៏ជាឱកាសល្អដែលងាយស្រួលទិញផងដែរព្រោះ មានម្ចាស់អចលនទ្រព្យមួយចំនួនកំពុងចង់លក់។

លោកបានលើកឡើងថា “អ្នកដែលមានលទ្ធភាព ប្រមូលទិញអចលនទ្រព្យ ក្នុងពេលដែលគេចង់លក់ គឺគាត់មានឱកាសចរចាច្រើន ហើយការអភិវឌ្ឍន៍គម្រោងធំៗ គាត់អាចមានឱកាសច្នៃ មិនមែនសម្រាប់ឆ្នាំនេះទេ តែសម្រាប់ប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលស្ថានភាពល្អជាងនេះ”។

ទន្ទឹមនិងនេះ លោកក៏បានលើកឡើងពី ស្ថានភាពនៃអចលនទ្រព្យខណៈពេលកំពុងមានការវាយលុកពីCovid-19 នេះថាមិនមានការប្រែប្រួលខ្លាំងនោះទេ សម្រាប់ការទិញ និងលក់អចលនទ្រព្យ ខណៈការទិញ និងលក់ គឺមានសភាពធម្មតា ប៉ុន្តែចំណុចនេះផ្អែកលើតួលេខ ដែលបានបង្ហាញកន្លងទៅ ខណៈមិនទាន់មានអ្នកជំនាញអាចបញ្ជាក់បានច្បាស់លាស់នោះទេ។


No comments:

Post a Comment

Post Top Ad

Your Ad Spot