ខេត្តកែប នឹងក្លាយជាតំបន់ទេសចរណ៍លំហែកម្រិតខ្ពស់ គ្មានកាស៊ីណូ គ្មានរោងចក្រសហគ្រាស
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រមួយនេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានា។
តែយ៉ាងណា ឯកឧត្តមគូសបញ្ជាក់ថា ការប្រែក្លាយខេត្តកែប ឲ្យទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ អាចនឹងមិនបង្កើតឲ្យមានកាស៊ីណូ និងរោងចក្រសហគ្រាសឡើយ។
គួសបញ្ជាក់ថា ថ្វីត្បិតកែបជាខេត្តតូចជាងគេ ប៉ុន្តែខេត្តនេះមានសក្ដានុពលខាងវិស័យទេសចរណ៍ដ៏គួរឲ្យទាក់ទាញ ដូចជា ខ្យល់សមុទ្រដ៏បរិសុទ្ធ កោះទន្សាយ និងផ្សារក្តាមជាដើម។ នាពេលខាងមុខ ខេត្តនេះក៏អាចនឹងមានកំពង់ផែទេសចរណ៍អន្តរជាតិ់តូចមួយទៀតផងដែរ៕


No comments:
Post a Comment