Breaking

Post Top Ad

Your Ad Spot

Saturday, March 21, 2020

ផ្លូវជាតិលេខ៤រីកចម្រើនដល់ណាហើយ ខណៈពេលដែលគម្រោងធំៗហោះចូលមកបន្តបន្ទាប់?

ផ្លូវជាតិលេខ៤រីកចម្រើនដល់ណាហើយ ខណៈពេលដែលគម្រោងធំៗហោះចូលមកបន្តបន្ទាប់?



ភ្នំពេញ ៖ ផ្លូវជាតិលេខ៤ ជាផ្លូវ១ខ្សែដែលភ្ជាប់និស្ស័យទៅកាន់ខេត្តធំៗ ទៅកាន់សមុទ្រនិងតំបន់ទេសចរណ៍ដែលកំពុងមានសក្ដានុពល។ផ្លូវជាតិ១ខ្សែនេះ នៅលេចធ្លោជាងគេក្នុងចំណោមផ្លូវជាតិទាំងអស់នៅស្រុមខ្មែរ ខណៈពេលដែលគម្រោងសាងសង់ធំៗនៅតែបន្ដបោះទីតាំងនៅតាមបណ្ដោយផ្លូវនេះ។

ចំណុចលេចធ្លោរបស់ផ្លូវជាតិ១ខ្សែនេះខ្លាំងបំផុត គឺដោយសារមានគម្រោងសាងសង់ផ្លូវល្បឿនលឿនដំបូងគេបំផុតនៅក្នុងស្រុក ដែលចំណាយថវិការាប់សិបពាន់លានដុល្លារក្នុងការសាងសង់ និងចាត់ទុកជាផ្លូវហាយវ៉េ ចំងាយ២៣២គីឡូម៉ែត្រផងដែរ។

ខាងក្រោមនេះជាគម្រោងធំៗមួយចំនួនដែលកំពុងរីកស្គុះស្គាយតាមបណ្ដោយផ្លូវជាតិនេះដូច​ជា៖

ខេត្តកំពង់ស្ពឺ៖ គិតត្រឹមចុងឆ្នាំ២០១៨ ខេត្តកំពង់ស្ពឺមានរោងចក្រ ៣៧៧ ដែលបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរចំនួន ១១៤,១៧៣កន្លែង មានគម្រោងលំនៅឋានដូចជាបុរីពិភពថ្មី បុរីញ៉ូថោន និងផ្សារ ទីប្រជុំជន មានដូចជា តំបន់ផ្សារបែកចាន តំបន់ថ្នល់ទទឹង តំបន់អង្គស្នួល និងតំបន់ច្បារមន ព្រមទាំងមានគម្រោងថ្មីៗដូចជា៖

-គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលត្រូវបានសាងសង់លើទំហំដី១២៦ហិកតា នៅស្រុកភ្នំស្រួច ដែលកំពុងដំណើរសាងសង់បានជាង២០% ក្នុងទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារ។

-មណ្ឌលកំសាន្ដលំដាប់ថ្នាក់អន្ដរជាតិ ដែលឋិតក្នុងការវិនិយោគរបស់ប្រទេសស្វីស ហុងកុង និងសឹង្ហបុរី ព្រមទាំងយកទីតាំងដីតំបន់វល្លិប្រេង ក្នុងស្រុកភ្នំស្រួច លើគម្រោងដីជាច្រើនហិកតា ដែលមានតែមួយគត់នៅកម្ពុជា ដែលចំណាយទឹកប្រាក់ខ្ទង់៥០០លានដុល្លារ។

អ្វីដែលពិសេសនោះគឺគម្រោងបង្កើតទីក្រុងវៃឆ្លាត លើទំហំដីប្រមាណ១០០ហិកតា ដើម្បីជាជម្រកដែនដីសេដ្ឋកិច្ចថ្មី​ ប្រមូលផ្ដុំដោយហេដ្ឋារចនាសម្ព័ន្ធថ្មីៗដូចជា លំនៅឋាន ខុនដូ​ ផ្សារទំនើប សហគ្រាសតូចធំជាដើម។

ក្រៅពីនេះក៏មានគម្រោងបង្កើតរោងចក្ររបស់ក្រុមហ៊ុនចិនចំនួន១២ និងការសាងសង់អគារភ្លោះដែលមានកម្ពស់៣២ជាន់និង៦៤ជាន់​ ឋិតក្នុងក្រុងច្បារមនផ្ទាល់តែម្ដង។មិនត្រឹមតែប៉ុណ្ណោះ រោងចក្រសិប្បកម្ម ឧស្សាហកម្ម កសិកម្មផ្សេងៗកំពុងសម្រុកចូលបន្ដបន្ទាប់ផងដែរ។

ខេត្តព្រះសីហនុ៖ ជាខេត្តមេបក្ស ក្នុងការដឹកនាំឱ្យតំបន់ផ្លូវជាតលេខ៤ឱ្យមានសក្ដានុពល ព្រះសីហនុមានគម្រោងសាងសង់អាគារខ្ពស់ៗជាច្រើន ជាពិសេសការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កោះជាច្រើន។ក្រុងព្រះសីហនុ ក៏ត្រូវចាត់ទុកជាតំបន់សេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងការនាំចេញ និងនាំចូលកំពង់ផែក្រុងព្រះសីហនុព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរាជធានីភ្នំពេញ ក៏ដូចជាការចរាចរណ៍គ្រប់ប្រភេទនៃរថយន្ត និងអ្នកដំណើរ។ជាងនេះទៅទៀត ទីក្រុងរាម ក៏ត្រូវបានជ្រើសរើស និងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុត ដែលបានស្នើដោយក្រុមហ៊ុនមួយឈ្មោះ ខានុពី ស៊ែន ឌីវេឡុបម៉ិន ឯ.ក។ គម្រោងនេះស្ថិតលើផ្ទៃដីទំហំ ៨៣៤ហិកតាត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនវិនិយោគរហូតដល់ ១៦ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ចាប់ពីតំបន់ពេជ្រនិលរហូតដល់ក្រុងព្រះសីហនុ គេឃើញគម្រោងព្រោងព្រាតរបស់ខ្មែរ ចិន កូរ៉េ បានសាងសង់ និងកំពុងសាងសង់យ៉ាងមមារញឹក មានទាំងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រខ្នាតតូច មធ្យម និងធំ ការ៉ាសសាំង ដេប៉ូ ហាងកាហ្វេប្រែន រមនីយដ្ឋាន កសិដ្ឋាន អាហារដ្ឋាន គម្រោងដីឡូត៍ និងលំនៅដ្ឋានកើតឡើងព្រោងព្រាត គួរអោយ កត់សម្គាល់ ដែលបានធ្វើអោយប្រជាជន និងអ្នកវិនិយោគ ហាក់សម្តែងការចាប់ខ្លាំងលើការរស់នៅ និងវិនិយោគ លើដងផ្លូវមួយនេះ ដោយសារតែមើលឃើញសក្តានុពល និងការអភិវឌ្ឍមិនចេះរីងស្ងួត

អត្ថបទដោយ៖ នឹម ផានុន

No comments:

Post a Comment

Post Top Ad

Your Ad Spot