Breaking

Post Top Ad

Your Ad Spot

Sunday, March 22, 2020

វដ្ដជីវិតវិស័យអចលនទ្រព្យ៥ឆ្នាំទៅ៨ឆ្នាំម្ដងអាចនៅទ្រឹងឬធ្លាក់ចុះ ដែលឆ្នាំ២០២០នេះអាចមានវិបត្តិម្ដងទៀត

វដ្ដជីវិតវិស័យអចលនទ្រព្យ៥ឆ្នាំទៅ៨ឆ្នាំម្ដងអាចនៅទ្រឹងឬធ្លាក់ចុះ ដែលឆ្នាំ២០២០នេះអាចមានវិបត្តិម្ដងទៀត



ភ្នំពេញ ៖ ឆ្នាំ២០២០មកដល់ វិស័យអចលនទ្រព្យ មិនថានៅកម្ពុជាឬប្រទេសផ្សេងៗ ហាក់ប្រែប្រួលដែលមិនអាចប្រកែកបាន ខណៈពេលដែលរឿងរ៉ាវប្លែកបានកើតឡើង។ជាក់ស្ដែង ការវាយលុកនៃជំងឺ Covid-19 បានធ្វើប្រទេសមួយចំនួន កំពុងជួបក្នុងវិបត្តិ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ អគារធំៗមួយចំនួនគ្មានមនុស្សនៅជាដើម។

ជាមួយគ្នានេះដែរ ប្រទេសកម្ពុជា ដែលនៅសល់ចំហាយពីការចាកចេញនៃជនជាតិចិន ដែលធ្វើឱ្យអគារ តម្លៃដីធ្លីនៅតាមតំបន់សំខាន់ៗមួយចំនួនដូចជា​ ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត ក្រុងបាវិត បានធ្លាក់ចុះ ដែលធ្វើឱ្យរំខានដល់វិស័យអចលនទ្រព្យ។ក្នុងនោះលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង គ៏បានលើកឡើងផងដែរថា «ការចាកចេញនៃចំនួនជនជាតិចិន ដោយការបិទកាស៊ីណូអនឡាញនេះ ពិតជាប៉ះពាល់ បើថាមិនប៉ះពាល់ គឺមានតែក្មេងបៀមដៃតែប៉ុណ្ណោះ»

មកដល់ត្រង់ចំណុចនេះ ឧកញ៉ា សៀ ឫទ្ធី ក៏ធ្លាប់លើកឡើងផងដែរថា « វិស័យអចលនទ្រព្យមានវដ្ដជិវិតរបស់វា រយៈពេល៥ឆ្នាំទៅ៨ឆ្នាំម្ដងអាចនៅទ្រឹងឬធ្លាក់ចុះ ហើយចំពោះកម្ពុជាវដ្ដជិវិតនេះ អាចនឹងកើតឡើងម្ដងទៀតនៅឆ្នាំ២០២០» ។

ទោះជាយ៉ាងណាក្ដី វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងឋិតនៅក្នុងដំណាក់ការមួយដែលកំពុងអភិវឌ្ឃន៍ ដូច្នេះការប៉ះពាល់តិចតួចប្រាកដជាមាន ហើយការឡើងចុះនៃតម្លៃអចលនទ្រព្យទៀតសោត គឺអាចប្រែប្រួលទៅតាមកត្តាសំខាន់ៗមួយចំនួនដូចជា លំហូរចូលនៃអ្នកវិនិយោគ ស្ថេរភាពនយោបាយ និងកើតឡើងនៃសំណង់នានាផងដែរ។

ប្រភព ៖ Business Cambodia

No comments:

Post a Comment

Post Top Ad

Your Ad Spot