Breaking

Post Top Ad

Your Ad Spot

Monday, March 23, 2020

ការស្ថាបនាផ្លូវ៣៤ត្រូវជួបបញ្ហាប្រឈម ក្រោយចំណាយពេលជិត៤ខែ ដែលធ្វើឱ្ ​ឯកឧត្តមយគួច ចំរើនព្រួយបារម្ភ

ការស្ថាបនាផ្លូវ៣៤ត្រូវជួបបញ្ហាប្រឈម ក្រោយចំណាយពេលជិត៤ខែ ដែលធ្វើឱ្ ​ឯកឧត្តមយគួច ចំរើនព្រួយបារម្ភ



ភ្នំពេញ ៖ ​ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ ដែលបង្ហាញពីការព្រួយបារម្ភរបស់លោកក្រោយទទួលបានរបាយការណ៍របស់ក្រុមការងារបច្ចេកទេស ពិនិត្យឃើញថា ការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ ជួបបញ្ហាប្រឈមមួយចំនួន។

​ ​ ​ ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុង​ខេត្តព្រះសីហនុ ដែលប្រើពេលរយ:ពេល ៨ខែ ដោយបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មកដល់ពេលនេះការអនុវត្តការងារសាងសង់អស់រយ:ពេលជិត ៤ខែហើយ។ក្រោយទទួលបានរបាយការណ៍របស់ក្រុមការងារបច្ចេកទេស ពិនិត្យឃើញថាមកដល់បច្ចុប្បន្ននេះ ការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ ជួបបញ្ហាប្រឈមមួយចំនួន និងជម្រុញឱ្យក្រុមហ៊ុន និងកងវិស្វកម្មស្ថាបនាផ្លូវទាំង៨ ត្រូវពន្លឿនការសាងសង់ផ្លូវ និងដាក់លូឱ្យបានទ្វេដងទើបទាន់ពេលវេលា។នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនស្ថាបនាផ្លូវ និងកងវិស្វកម្ម ផងដែរ។

​ ​ ​​ ប៉ុន្តែទោះបីជាមានបញ្ហាមួយចំនួនក្ដីក្រុមហ៊ុនទាំង៨ ដែលកំពុងធ្វើការសាងសង់យ៉ាងមមាញឹកនេះ បានធានាថានឹងធ្វើការពន្លឿនដំណើការសាងសង់ផ្លូវចាក់បេតុង និងដាក់លូឱ្យបានទាន់តាមផែនការ។

​ ​ ​​ ទន្ទឹមនឹងនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន និងកងវិស្វកម្មទាំង៨ ដូចខាងក្រោម៖

​ ​ ១.ត្រូវពន្លឿនការសាងសង់ឱ្យបានទ្វេដង ដោយក្រុមហ៊ុន២ បានស្ថាបនា និងដាក់ប្រព័ន្ធលូតាមផែនការ ចំពោះក្រុមហ៊ុន ៦ ទៀត ការស្ថាបនាផ្លូវ និងលូមិនទាន់តាមតម្រូវការនៃរយ:ពេលសាងសង់៨ខែ។

​ ​ ២.បញ្ហាការកកស្ទះចរាចរណ៍នៅតាមការដ្ឋានមួយចំនួន ពិសេសការដ្ឋានផ្លូវឯករាជ្យ ក្រុមហ៊ុនចង់លឿន មិនបានគិតពីផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ ក៍ដូចជាការកាយដាច់ប្រព័ន្ធទឹកស្អាត ខ្សែកាបអគ្គីសនី កាបអុបទិចជាដើម ពិសេសត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ ។

​ ​.ប្រព័ន្ធលូត្រូវធ្វើការកែសម្រួលតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា និងបានជម្រុញឱ្យក្រុមបច្ចេកទេសចុះពិនិត្យគ្រប់ការដ្ឋាន ប្រសិនបើរកឃើញថា ដាក់លូមិនមានលក្ខណ:បច្ចេកទេសត្រឹមត្រូវតម្រូវឱ្យកាយចេញ ។

​ ៤.បញ្ចៀសផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចេញ-ចូល ក៍ដូចជាការធ្វើដំណើរ។

​ ​.ការស្ថាននាផ្លូវ ដាក់លូត្រូវតាមបទដ្ឋានបច្ចេកទេសដូចជា ដែក បេតុងមានគុណភាព និងការស្រោចទឹក ។ល។

​ ​ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់ទាំង៨ ត្រូវសហការជាមួយក្រុមហ៊ុនអានកូ (ផលិតទឹកស្អាត) ក្រុមហ៊ុនខ្សែកាបអុបទិច និងអគ្គិសនីខេត្ត ដើម្បីការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ឱ្យបានរលូនតាមការគ្រោងទុក៕

ប្រភព ៖ Business Cambodia

No comments:

Post a Comment

Post Top Ad

Your Ad Spot