Breaking

Post Top Ad

Your Ad Spot

Tuesday, March 3, 2020

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួង អះអាងថារោងចក្រជិត២០០នឹងរងផលប៉ះពាល់ ព្រោះខ្វះវត្ថុធាតុដើមពីចិន

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួង អះអាងថារោងចក្រជិត២០០នឹងរងផលប៉ះពាល់ ព្រោះខ្វះវត្ថុធាតុដើមពីចិន



ភ្នំពេញ​ ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងលើកទិសដៅការងារ បន្តរបស់ក្រសួងការងារបណ្ដុះបណ្ដា និងវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា យោងតាមការព្យាករណ៍និងវាយតម្លៃជាក់ស្ដែង ដោយសារបញ្ហាឥទ្ធិពលវីរ៉ុសកូរ៉ូណា នៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នឹងមានរោងចក្រប្រហេលជាជិត២០០រោងចក្រ អាចនឹងរងផលប៉ះពាល់ ដោយសារខ្វះខាតវត្ថុធាតុដើម ឯកម្មករខ្ទង់ ១១ ម៉ឺននាក់ ក៏នឹងរង់ផលប៉ះពាល់ដោយសារមូលហេតុនេះផងដែរ។

ហើយលោកក៏បានបន្ថែមផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៧ខែ កុម្ភៈនេះ មានរោងចក្រចំនួន១០ហើយដែលបានស្នើរសុំព្យួរការងារ ក៏ប៉ុន្តែមិនមែនព្យួរ១០០%ទេ គឺព្យួរដោយ​ ផ្នែកសង្វាក់ផលិតកម្ម ក្នុងនោះមានកម្មករសរុបប្រមាណ៣០០០ នាក់បានផ្អាកការងារផ្នែកនេះ។

ដោយឡែកលោកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិការួចរាល់ហើយសម្រាប់ ដោះស្រាយបញ្ហាប្រឈមនេះ។

អត្ថបទ៖ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot