ស្តេចត្រាញ់ ជីបម៉ុង ប្រើយុទ្ធសាស្រ្តនេះ ធ្វើឲ្យផ្សារទំនើបជីបម៉ុង នឹងក្លាយជាកំពូលផ្សារទំនើបនៅកម្ពុជា
ផ្សារទំនើបធំៗមក ពីក្រៅស្រុក បានមករណ្តំទីផ្សារផ្សារផ្សារទំនើបនៅស្រុកខ្មែរអស់មួយរយៈ ក្រោយមកក្រុមហ៊ុនកូនខ្មែរ ជីបម៉ុង មិនបន្តឲ្យឱកាសនេះ ក្លាយជារបស់បរទេស ក៏បានបោះទុនវិនិយោគ បង្កើតផ្សារទំនើបខ្នាតតូចធំ នៅកម្ពុជា ឲ្យបាន៣០០កន្លែងនៅទូទាំងប្រទេស។ ដែលនេះគឺជាមហិជ្ជតារបស់ក្រុមហ៊ុនស្តេចត្រាញ់ ជីបម៉ុង។
លោក Laurent Hamelet នាយកផ្នែកលក់ទំនិញ និងទីផ្សារនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា ផ្សារទំនើប ជីប ម៉ុង មានការប្តេជ្ញាចិត្តខ្ពស់ និងយុទ្ធសាស្ត្រ ទីផ្សារ ដើម្បីឲ្យ ក្លាយខ្លួនជាអ្នកនាំមុខគេក្នុងអាជីវកម្មលក់រាយនៅកម្ពុជា។
លោកបន្ថែមថា ក្រុមហ៊ុនផ្តល់ជូនអតិថិជននូវទំនិញរហូតដល់ជាង ៧ពាន់មុខ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដោយយើងមានដៃគូពាណិជ្ជកម្មខ្លាំងៗជាង២០០ ក្នុងការផ្គត់ផ្គង់ទំនិញឲ្យបានទៀងទាត់ ហើយក៏មានទំនិញមកពីសហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងពីប្រទេសថៃ ដែលមានវិញ្ញាបនបត្របញ្ជាក់ថា គ្មានសារធាតុគីមី ក៏ដូចជាផលិតផលសរីរាង្គចំនួន១៥០មុខ ដែលនាំចូលផ្តាច់មុខពីសហភាពអឺរ៉ុបផងដែរ។
លោក Laurent បាននិយាយថា ក្រុមហ៊ុន ក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដោយយើងបានដាក់បញ្ចូលនូវកម្មវិធីបណ្តុះបណ្តាលបុគ្គលិកជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបទាក់ទងនឹងទីផ្សារលក់រាយ។ យើងជឿជាក់យ៉ាងមុតមាំថា យុទ្ធសាស្រ្ត និងការត្រៀមខ្លួនបានយ៉ាងល្អ យើងនឹងក្លាយជាអ្នកវិនិយោគដ៏ចម្បងនៅក្នុងវិស័យនេះ។
គូរជម្រាបផងដែរថា បច្ចុប្បននេះ មណ្ឌលផ្សារទំនើប ជីប ម៉ុង បានបើកដំណើរបានចំនួន២ហើយ មានដូចជា មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធើ។ចំណែកផ្សារទំនើបចំនួន៤ទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់រួមមាន មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលជាគម្រោងបន្ទាប់ ដែលត្រៀមនឹងបើកដំណើរការ, មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨, មណ្ខលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២១៧ និងមណ្ឌលផ្សារទំនើប ជីប ម៉ុង មួយទៀតដែលស្ថិតនៅក្នុងអគារ ជីប ម៉ុង ថោវវើ។
អត្ថបទ៖ ពេជ្រ ស្រីវណ្ណ


No comments:
Post a Comment