Breaking

Post Top Ad

Your Ad Spot

Wednesday, March 4, 2020

CDCអនុម័តគម្រោងធំៗចំនួន៤ តម្លៃជាង៧០០លានដុល្លារនៅភ្នំពេញនិងខេត្តពីរទៀត ដែលផ្ដល់ការងាររាប់ពាន់កន្លែង

CDCអនុម័តគម្រោងធំៗចំនួន៤ តម្លៃជាង៧០០លានដុល្លារនៅភ្នំពេញនិងខេត្តពីរទៀត ដែលផ្ដល់ការងាររាប់ពាន់កន្លែង



ភ្នំពេញ​ ៖ គិតពីថ្ងៃទី២៤ រហូតមកដល់ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជាឫហៅកាត់ថា CDC បានធ្វើការសម្រេចឱ្យមានការសាងសង់គម្រោងទាំង តូចទាំងធំសរុប ចំនួន១៥ គម្រោងហើយ ដែលមិនទុនវិនិយោគខ្ទង់ពាន់ដុល្លារអាមេរិក ដោយក្នុងនោះមានគម្រោងធំៗចំនួន ៤ ដែលCDC បានសម្រេចឱ្យមានការសាងសង់សរុបទុន ចំនួន ៧២៤.៩ លានដុល្លារអាមេរិក ដែលអាចផ្ដល់ការការសរុបចំនូន ៣០៣៨កន្លែង។មានទីតាំងក្នុងខេត្តដ៏មានសក្ដានុពលពីរផ្សេងគ្នានិងនៅលើទឹកដីរាជធានីភ្នំពេញផងដែរ។

គម្រោងធំៗទាំង ៤នោះរួមមាន៖

១.“ROYAL CAMBODIAN HOSPITAL CO., LTD”​គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១.៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង។

២. “ CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។

៣-.“ANGKOR WILDLIFE & AQUARIUM CO., LTD” គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៧១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

៤.“WON MAJESTIC (CAMBODIA) CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦១,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៨កន្លែង។

អត្ថបទ៖ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot