Breaking

Post Top Ad

Your Ad Spot

Tuesday, March 3, 2020

បឹងយ៉ាកអោម យ៉ាការ៉ា នៅរតនៈគិរី នឹងមានតំបន់ការពារទេសភាព ក្រោយសម្តេច ហ៊ុន សែន បានចេញអនុក្រឹត្យ៦ចំណុច

បឹងយ៉ាកអោម យ៉ាការ៉ា នៅរតនៈគិរី នឹងមានតំបន់ការពារទេសភាព ក្រោយសម្តេច ហ៊ុន សែន បានចេញអនុក្រឹត្យ៦ចំណុច



ភ្នំពេញ ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតតំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីថែរក្សាសោភ័ណភាពធម្មជាតិ និងបង្កើ​នប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិ។

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ដោយ​បង្កើតតំបន់ការពារទេសភាព​ បឹងលំកុដ​ ដែលមានទំហំផ្ទៃដី​ ១១០,៩១​ហិកតា​ ដែលស្ថិតក្នុងភូមិសាស្រ្ត​ ឃុំសេដា​ ស្រុកលំផាត់​ ខេត្ត​រតនគិរីម្តងរួចហើយ។ ប៉ុន្តែកាលពីម្សិលមិញនេះ នៅក្នុងអនុក្រឹត្យចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ា មានផ្ទៃដីទំហំ ១៣២,០៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី នេះគឺជាការបង្កើតតំបន់ការពារទេសភាពដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ជាប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ និងជួយថែរក្សាលំនឹងបរិស្ថាន និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ក្រៅពីការពារលំនឹងបរិស្ថានហើយ វាក៏ជួយលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងកាអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ និងបង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជនដល់សង្គមជាតិគ្រប់ជំនាន់។

យោងតាមអនុក្រឹត្យថ្មីនេះ ការបង្កើតតំបន់ការពារទេសភាពបឹងយ៉ាកអោម យ៉ាកការ៉ាធ្វើឡើងក្នុងគោលបំណងដើម្បី៖

- ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌

- ថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ

- ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព

- លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងកាអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់

- ថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន

- បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ ដល់សង្គមជាតិគ្រប់ជំនាន់៕

អត្ថបទ៖ ដារ៉ូ

No comments:

Post a Comment

Post Top Ad

Your Ad Spot