សម្តេច ហ៊ុនសែន បង្ហើបថា អរិយក្សត្រ នឹងក្លាយជាខណ្ឌថ្មីមួយនៃរាជធានីភ្នំពេញ
«បើថាធ្វើស្ពានចម្លងរួចហើយ កាត់តាំងពីអរិយក្សត្រ ល្វាឯម ដើម្បីយកបញ្ចូលមកភ្នំពេញថែមទៀត។ អាហ្នឹងទៅជាខណ្ឌមួយរបស់ភ្នំពេញ។ ប៉ុន្តែនិយាយអ៊ីចឹង ដីឡើងថ្លៃងាប់ហើយមើលទៅ ព្រោះអាហ្នឹងត្រូវធ្វើស្ពាន ២ថែមទៀត។ ស្ពានមួយបានសុំកូរ៉េ ពីជ្រោយចង្វារ ទៅអរិយក្សត្រ ហើយមួយទៀតពីផ្លូវជាតិលេខ១ ឆ្លងកាត់ត្រឹមក្តីតាកុយ ទៅខាងល្វាឯម»។នេះជាសម្រង់សម្ដី របស់សម្ដេច ។
តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែនបានឱ្យដឹងថា “តំបន់អរិយក្សត្រនឹងក្លាយជាតំបន់ទីក្រុងរណបនិងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់មួយ ដូច្នេះស្ពានតភ្ជាប់ទៅតំបន់នេះមានសារៈសំខាន់ខ្លាំងណាស់ប្រសិនបើកម្ពុជាធ្វើបានគឺអស្ចារ្យបំផុត”។គម្រោងសាងសង់ស្ពាននេះបើត្រូវសាងសង់គឺកើតពីកម្ចីកូរ៉េ ដែលកម្ពុជាទទួលបានកាលពីឆ្នាំ២០១៩ប្រមាណ៧០០លានដុល្លារឯណោះ។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment