Breaking

Post Top Ad

Your Ad Spot

Friday, February 28, 2020

ឯកឧត្តមជាវ តាយ៖ត្រឹមតែមួយឆ្នាំវិស័យសំណង់នៅកំពតសម្រេចបានជាង២០០ គម្រោង ទុនជាង៣លានដុល្លារ

ឯកឧត្តមជាវ តាយ៖ត្រឹមតែមួយឆ្នាំវិស័យសំណង់នៅកំពតសម្រេចបានជាង២០០ គម្រោង ទុនជាង៣លានដុល្លារ



ភ្នំពេញ​៖ ខេត្តកំពតជាខេត្តមួយ ដែលមានចម្ងាយប្រមាណជិត១៥០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និងជាតំបន់កំពុងមានការអភិវឌ្ឍជឿនលឿន គួរឱ្យកត់សម្គាល់ពិសេសលើវិស័យសំណង់។ ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងកម្មវិធីបើកវគ្គផ្សព្វផ្សាយស្ដីពីច្បាប់សំណង់ដល់អាជ្ញាធរមានសមត្ថកិច្ចមន្ត្រីជំនាញនិងវិស័យឯកជនក្នុងខេត្តកំពត ឯកឧត្តមជាវ តាយ​ អភិបាលខេត្ត ក៏បានលើកឡើងថា ក្នុងឆ្នាំ ២០១៩កន្លងទៅនេះ ខេត្តកំពតបានបង្កើតគណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងសំណង់ ដោយមានកិច្ចសហការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឲ្យវិស័យសំណង់ក្នុងខេត្តមានសន្ទុះរីកចម្រើន និងមានលក្ខណៈល្អប្រសើរ។

ក្នុងកិច្ចប្រជុំដដែលនេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុកបានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន២៣៨ គម្រោង ដែលមានផ្ទៃក្រឡាសរុប៩០.២៩៩ម៉ែត្រការ៉េ ទុនវិនិយោគសរុប​ ៣​ ១៨៧​ ៣០០ដុល្លារអាមេរិក បើប្រៀបធៀបនៅឆ្នាំ២០១៨ មានកំណើន៨០% ដោយមានត្រឹមតែ ១៤២ គម្រោងមានផ្ទៃក្រឡាសរុប៥២.០០៨ ម៉ែត្រការ៉េ មានទុនវិនិយោគ១៧.៧២២.៥៨៦ដុល្លារអាមេរិក។

គួរជម្រាបផងដែរថា​មួយរយៈចុងក្រោយនេះ ខេត្តជាប់សមុទ្រមួយ​នេះបាន ធ្វើការកែច្នៃ តំបន់ឆ្នេរ ការសម្រេចឱ្យមានការសាងសង់ផ្ទះល្វែង និងកែលម្អតំបន់មួយចំនួន ជាទីកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរផងដែរ ព្រមទាំងមានរោងចក្រធំៗជាច្រើនទៀត មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗកន្លងទៅនេះសម្ដេចក៏មានការបង្ហើបពីគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ពីព្រះសីហនុមកកាន់ខេត្តកំពតនេះផងដែរ ដែលធ្វើឱ្យខេត្តមួយនេះហាក់ បង្ហាញនូវសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំងថែមទៀត។

អត្ថបទ៖ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot