ទីលានចាក់សំរាមដែលស្ថិតនៅបឹងជើងឯក នឹងប្រែខ្លួនទៅកន្លែងផលិតថាមពលអគ្គីសនី
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានគណៈកម្មាធិការអន្តរស្ថាប័នកាលពីពេលថ្មីៗនេះបាន បើកកិច្ចប្រជុំដើម្បីរៀប ចំការអភិវឌ្ឍគម្រោងបំលែងសំណល់រឹង ទីប្រជុំជនទៅជាថាមពលអគ្គិសនីនៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ ដែលមានចំណុច សំខាន់ៗចំនួន៣ដូចខាងក្រោម៖
១. ការអនុញ្ញាតឱ្យទីប្រឹក្សាបច្ចេកទេស ADB និង Infrastructure of Asia Singapore ចូលរួមក្នុងការសហការផ្តល់យោបល់
២. ការអនុញ្ញាតឱ្យមានការសិក្សាបឋម Desk Study ដើម្បីជ្រើសរើសយកជម្រើសណាមួយសមស្រប
៣. ការកំណត់សមាសភាព សំរាមនៅ ទីលានចាក់សំរាមខណ្ឌដង្កោជាទីតាំងគោល។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានធ្លាប់បានឱ្យដឹងថា ប្រសិនបើគម្រោងវិនិយោគនេះលេចចេញជារូបរាងមែន កម្ពុជាអាច ទទួល បាន ផលប្រយោជន៍ពីការវិនិយោគ ដោយអាចកាត់បន្ថយការយកសំរាមទៅបោះចោលដោយគ្មានប្រយោជន៍ និងអាចជួយសម្អាត បរិស្ថាន ព្រម ទាំងការពារបរិស្ថានមិនឱ្យមានសំរាមរាយប៉ាយ។ លោកបន្តថា “បើសិនជាយើងមានការវិនិយោគនេះឡើង គឺវាអាចជួយកាត់បន្ថយ នូវ អត្រាសំរាមយកទៅបោះចោល ហើយយើងអាចនឹងទាញយកផលពីសំរាមទាំងអស់នេះ”។
គួរបញ្ជក់ផងដែរថា៖ សំរាមដែលបានបង្កើតឡើងនៅកម្ពុជាក្នុង ១ ថ្ងៃៗមានជាង ១ ម៉ឺនតោន បើចំពោះរាជធានីភ្នំពេញវិញ សំរាមត្រូវបានបង្កើតឡើងប្រមាណជា ៣ ពាន់តោនក្នុង ១ ថ្ងៃ សរុបគឺស្មើនឹងជិត ៤ លានតោនក្នុង ១ ឆ្នាំ ។ ក្នុងចំណោមសំរាមទាំងនោះមាន ៦៥ ភាគរយជាសំណល់សរីរាង្គ ២០ ភាគរយជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់គឺជាសំណល់រឹង និងសំណល់ផ្សេងទៀត។
ប្រភព ៖ Business Cambodia


No comments:
Post a Comment