Breaking

Post Top Ad

Your Ad Spot

Friday, March 27, 2020

ឯកឧត្តម ជា សុផារ៉ា ៖ គម្រោងលំនៅឋានកំណប់ឋានសួគ៌ ជួយឱ្យភ្នំបូកគោកាន់តែទាក់ទាញភ្ញៀវទេសចរ

ឯកឧត្តម ជា សុផារ៉ា ៖ គម្រោងលំនៅឋានកំណប់ឋានសួគ៌ ជួយឱ្យភ្នំបូកគោកាន់តែទាក់ទាញភ្ញៀវទេសចរ



ភ្នំពេញ ៖ គម្រោង​លំនៅឋាន​កំណប់​ឋានសួគ៌​នៅលើ​ភ្នំ​បូកគោ​នេះ អាច​ចាត់ទុកថា​ជា​គម្រោង​មួយ ជួយ​កែលម្អ​​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​នាំមក​នូវ​ចំណូល​ជូន​ជាតិ​កាន់តែច្រើន​បានមកពី​វិស័យ​ទេ​ចរណ៍​។ នេះ​ជាការ​លើកឡើង​របស់ លោក ជា សុផារ៉ា នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់ គម្រោង​លំនៅឋាន កំណប់​ឋាន​សួ​គ៍រ​បស់​ក្រុមហ៊ុន សុខា អូ​តែ​ល នៅលើ​ភ្នំ​បូកគោ ខេត្តកំពត​។​

ឯកឧត្តម ជា សុផារ៉ា បាន​ឱ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​​​ ​សិក្សា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ឡើងមក​កាន់​តំបន់​ទេសចរណ៍​មួយ​នេះ​ផងដែរ​។ ហើយលោកក៏បាន​អំពាវនាវ​ឱ្យ​អ្នកវិនិយោគ​លើ​សំណង់​លំនៅឋាន ទាំង​ជាតិ និង​អន្តរជាតិ ជួយ​ចូលរួមចំណែក​បោះទុន​វិនិយោគ​នៅលើ​កំពូលភ្នំ​បូកគោ ទៅតាម​លទ្ធភាព​ដែល​អាចទៅរួច ដើម្បី​កែប្រែ​តំបន់​ទេសចរណ៍​នេះ ទៅជា​តំបន់​ទេសចរណ៍មួយនេះកាន់​ទាក់ទាញ​បន្ថែមទៀត​។​

ដោយឡែកចំពោះលោកស្រី សុខ ចន្ថា អនុប្រធាន​ក្រុម​ហ៊ុន​សុខាអូតែល បានបញ្ជាក់ថា៖ គម្រោង​លំនៅឋាន​កំណប់​ឋានសួគ៌ នៅលើ​ភ្នំ​បូកគោ គឺមាន​៤​ទីតាំង ទីតាំង​ទី​១-​បុរី​មរ​ត​ឋានសួគ៌ ភូមិគ្រឹះ​បេតុង​កម្ពស់​២​ជាន់ មាន​ចំនួន​១៣៩១​ខ្នង លើ​ផ្ទៃដី​ទំហំ​១៦​ម៉ែត្រ គុណ​នឹង​២២​ម៉ែត្រ​។ ទីតាំង​ទី​២-​បុរី​អម្រឹត​ឋានសួគ៌ ផ្ទះល្វែង​កម្ពស់​៣​ជាន់ មាន​៤២៤០​ល្វែង មាន​ផ្ទៃដី​ទំហំ​៥​ម៉ែត្រ គុណ​នឹង​២១​ម៉ែត្រ ក្នុងនោះ​មាន​ផ្សារ មន្ទីរពេទ្យ និង​សាលារៀន​។ ទីតាំង​៣-​ក្រោ​ន​អ៊ី​ស្តេត ភូមិគ្រឹះ​កម្ពស់​៣​ជាន់ មាន ៥,៥៨៥​ខ្នង លើ​ផ្ទៃដី​​ទំហំ ១០​ម៉ែត្រ គុណ​នឹង​១៨​ម៉ែត្រ ផ្ទះល្វែង​កម្ពស់​៣​ជាន់ ១៥៩៥២​ល្វែង មាន​ផ្ទៃដី​ទំហំ ៦ ម៉ែត្រ គុណ​នឹង​១៤​ម៉ែត្រ និង​ទី​តាំងទី​៤ បុរី ម៉ោ​នស៊ី​វី​យូ សាងសង់​ភូមិគ្រឹះ មាន​កម្ពស់​៣​ជាន់ ចំនួន​៦៣៧​ខ្នង ក្នុងនោះ ភូមិគ្រឹះ​ប្រភេទ​-​ក ចំនួន​៣៦​ខ្នង​ទំហំ​ផ្ទៃដី​៣៥ គុណ​និង​២៥​ម៉ែត្រ និង​ភូមិគ្រឹះ​ប្រភេទ​-​ខ ៦០១​ខ្នង​មាន​ផ្ទៃដី​២០​គុណ​នឹង​២៥​ម៉ែត្រ​។​

ប្រភព ៖ Business Cambodia

No comments:

Post a Comment

Post Top Ad

Your Ad Spot