វដ្ដជីវិតវិស័យអចលនទ្រព្យ៥ឆ្នាំទៅ៨ឆ្នាំម្ដងអាចនៅទ្រឹងឬធ្លាក់ចុះ ដែលឆ្នាំ២០២០នេះអាចមានវិបត្តិម្ដងទៀត
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជា ដែលនៅសល់ចំហាយពីការចាកចេញនៃជនជាតិចិន ដែលធ្វើឱ្យអគារ តម្លៃដីធ្លីនៅតាមតំបន់សំខាន់ៗមួយចំនួនដូចជា ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត ក្រុងបាវិត បានធ្លាក់ចុះ ដែលធ្វើឱ្យរំខានដល់វិស័យអចលនទ្រព្យ។ក្នុងនោះលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង គ៏បានលើកឡើងផងដែរថា «ការចាកចេញនៃចំនួនជនជាតិចិន ដោយការបិទកាស៊ីណូអនឡាញនេះ ពិតជាប៉ះពាល់ បើថាមិនប៉ះពាល់ គឺមានតែក្មេងបៀមដៃតែប៉ុណ្ណោះ»
មកដល់ត្រង់ចំណុចនេះ ឧកញ៉ា សៀ ឫទ្ធី ក៏ធ្លាប់លើកឡើងផងដែរថា « វិស័យអចលនទ្រព្យមានវដ្ដជិវិតរបស់វា រយៈពេល៥ឆ្នាំទៅ៨ឆ្នាំម្ដងអាចនៅទ្រឹងឬធ្លាក់ចុះ ហើយចំពោះកម្ពុជាវដ្ដជិវិតនេះ អាចនឹងកើតឡើងម្ដងទៀតនៅឆ្នាំ២០២០» ។
ទោះជាយ៉ាងណាក្ដី វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងឋិតនៅក្នុងដំណាក់ការមួយដែលកំពុងអភិវឌ្ឃន៍ ដូច្នេះការប៉ះពាល់តិចតួចប្រាកដជាមាន ហើយការឡើងចុះនៃតម្លៃអចលនទ្រព្យទៀតសោត គឺអាចប្រែប្រួលទៅតាមកត្តាសំខាន់ៗមួយចំនួនដូចជា លំហូរចូលនៃអ្នកវិនិយោគ ស្ថេរភាពនយោបាយ និងកើតឡើងនៃសំណង់នានាផងដែរ។
ប្រភព ៖ Business Cambodia


No comments:
Post a Comment