Breaking

Post Top Ad

Your Ad Spot

Wednesday, March 25, 2020

តោះមកដឹងពីស្ថានភាព ខុនដូនៅកម្ពុជា ទៅជាយ៉ាងណា ខណះទីផ្សារប្រទេសថៃកំពុងស្ទះដង្ហើម

តោះមកដឹងពីស្ថានភាព ខុនដូនៅកម្ពុជា ទៅជាយ៉ាងណា ខណះទីផ្សារប្រទេសថៃកំពុងស្ទះដង្ហើម



ភ្នំពេញ ៖ ស្ថានភាព ខុនដូនៅកម្ពុជា ហាក់នៅមិនទាន់មានសញ្ញាណអាក្រក់ណាមួយនៅឡើយទេ ស្របពេលដែល ស្ថានភាពខុនដូនៅប្រទេសជិតខាង តួយ៉ាងនៅប្រទេសថៃ អគារខុនដូប្រមាណ ១០ម៉ឺន យូនីត បាននៅទំនេរចោល ដោយគ្មានអ្នកទិញលក់ និងជួលរស់នៅឡើយ។

អ្នកនាងអានសុធីតា បានធ្លាប់ប្រាប់ Business Cambodia ថាស្ថានភាពពលរដ្ឋខ្មែរហាក់ស្រដៀងគ្នាទៅនិងស្ថានភាពក្រុងបាងកក ប្រទេសថៃ កាលពី២០ឆ្នាំមុន ពលរដ្ឋមិនសូវជាចូលចិត្តរស់នៅខុនដូរនោះទេ តែបច្ចុប្បន្ននេះ៩០%នៃពលរដ្ឋ បែរមករស់នៅខុនដូរវិញម្តង។

ប៉ុន្តែដោយសារ វិបត្តិដោយសារ វីរុសកូរ៉ូណា ឬ COvid 19 បានធ្វើឲ្យសេដ្ឋកិច្ច ពិភពលោក កំពុងធ្លាក់ចុះមួយកម្រិត ដែលធ្វើឲ្យអ្នកវិនិយោគមាន ការព្រួយបារម្ភ អាចមានបញ្ហាធ្ងន់ធ្ងរ នាពេលដ៏ខ្លីខាងមុន ដោយសារ ចិនជាធំ។

បើនិយាយពីស្ថានភាព ទីផ្សារខុនដូ នៅកម្ពុជា ហាក់មិនទាន់សូវជាបញ្ហាអ្វីជាចម្បងនោះទេ គ្រាន់តែការទិញលក់ ដូចជារៀងស្ងាត់ ហើយតម្លៃអាចនៅធូរថ្លៃបានយូរ បើប្រៀបធៀប កាលពីឆ្នាំ ២០១៨ ២០១៩ ។ នេះបើយោងតាមការលើកឡើងរបស់លោក ចាន់ ជាតិ បុគ្គលិកផ្នែកលក់ខុនដូមួយកន្លែងនៅរាជធានីភ្នំពេញ។

​ លោកបានបន្ថែមថា ការស្ងប់ស្ងាត់នេះ ក៏ព្រោះដោយសារ ការចាកចេញពីជនជាតិចិនពីកម្ពុជា ស្របជាមួយនឹង វីរុសថ្មី កាចសាហាវ Covid19 ផងដែរ ដែលធ្វើឲ្យវិស័យនេះ ក្លាយជាស្ងាត់ជ្រងំបែបនេះ។

បើងាកមកមើល ស្ថានភាពខុនដូនៅប្រទេសជិតខាង តួយ៉ាង ប្រទេសថៃ ខុនដូប្រមាណ១០ ម៉ឺនអគារក្នុងទីក្រុងបាងកក បានក្លាយជាអគារខ្មោចព្រោះភ្ញៀវចិនចាកចេញ។បាងកកដែលជាទីពេញនិយម របស់វិនិយោគិននិង ភ្ញៀវទេសចរទៅលេខឥតខាន និងធ្លាប់មានភ្ញៀវពេញៗសណ្ធាគារ ពេលនេះបានក្លាយជាទីក្រុងមួយដ៏ក្រៀមស្រពោន ដោយសារជំងឺឆ្លងដ៏កាចសាហាវCovid-19 ហើយធ្វើឱ្យខុនដូសរុប ១ ០០ ០០០ នៅទំនេរចោល ហើយវាអាចនឹងកើនឡើងជាងនេះទៅទៀតផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Bloomerg កាលពីព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២០នេះ។

នៅដើមឆ្នាំ២០២០នេះ ជនជាតិបរទេសដែលបានមកទិញអចលនទ្រព្យផ្សេងៗបាន ធ្លាក់ចុះ ប្រមាណ១០% បើប្រៀបធៀបចន្លោះពី ២ទៅ ៥ឆ្នាំមុន។ពិសេសគឺការទប់ស្កាត់មិនឱ្យមាន ជនជាតិចិនចូលមកវិនិយោគតែម្ដង មូលហេតុនេះបានធ្វើឱ្យមាននូវវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា។

ហើយលោកក៏បានបញ្ជាក់ទៀតថា មានខុនប្រមាណ ១០០ ០០០ កំពុងតែទំនេរចោល នៅក្នុងទីក្រុងបាងកក។ ហើយគាត់បន្ថែមថា “យើងមានតែពឹងផ្អែកលើ អ្នកវិនិយោគឫអ្នកទិញក្នុងស្រុកតែប៉ុណ្ណោះចំពោះ អគារខុនដូដែលនៅទំនេរនេះ ប៉ុន្តែនេះមិនមែនជារឿងងាយទេ បើគ្មានជនជាតិបរទេសមកវិនិយោគទេនោះ​”។

ប្រភព ៖ Business Cambodia

No comments:

Post a Comment

Post Top Ad

Your Ad Spot