Breaking

Post Top Ad

Your Ad Spot

Sunday, March 29, 2020

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងធ្វើតេស្ដរកជំងឺCovid-19 ខណៈលទ្ធផលនឹងចេញឆាប់ៗនេះ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងធ្វើតេស្ដរកជំងឺCovid-19 ខណៈលទ្ធផលនឹងចេញឆាប់ៗនេះ



ភ្នំពេញ ៖ យោងតាមការដក់ស្រង់ពីសារព័ត៌មាន Bloomberg នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិកបាននឹងកំពុងធ្វើតេស្ដរកមេរោគ Covid-19 ខណៈលទ្ធផលនៃការធ្វើតេស្ដនឹងចេញក្នុងពេលឆាប់ៗ។

ក្នុងនោះលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានធ្វើតេស្តរកមេរោគឆ្លងCovid-19នេះបន្ទាប់ពីបានទាក់ទងជាមួយមនុស្សឆ្លងជាច្រើន។ លោកក៏បាននិយាយផងដែរថាសហរដ្ឋអាមេរិកនឹងពង្រីកការរឹតបន្តឹងការធ្វើដំណើរយ៉ាងធ្ងន់ធ្ងរទៅកាន់សហរដ្ឋអាមេរិកនិងអៀរឡង់។

ហើយជាមួយគ្នានោះបណ្តាប្រទេសនៅទូទាំងទ្វីបអឺរ៉ុបកំពុងរឹតបន្តឹងការគ្រប់គ្រងព្រំដែនដើម្បីបន្ថយការរីករាលដាលនៃជំងឺCovid-19នេះ។

សូមជម្រាបថា គិតមកត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងCovid-19 នៅសហរដ្ឋអាមេរិកមានសរុបចំនួនជាង២២០០នាក់ហើយ ខណៈអ្នកស្លាប់កើនដល់ ៤៩ នាក់ហើយ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot